មន្ត្រីបសុសត្វខេត្តសៀមរាប អនុវត្តន៍វិធានការទប់ស្កាត់ជំងប៉េស្តជ្រូកអាហ្វ្រិកក្នុងខេត្ត
ពុំទាន់មានព័ត៌មានថ្មីបន្ថែមទៀតទេ ដែលបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចូលឆ្លងចូលបណ្ដាខេត្តដទៃទៀត ក្រៅពីខេត្តរតនគិរីឡើយ ប៉ុន្តែមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះត្រួតពិនិត្យកន្លែងងាយប្រឈមឆ្លងជំងឺនេះ យ៉ាងហ្មត់ចត់ក្នុងខេត្តសៀមរាប។ បើតាមការឲ្យដឹងពី លោក យឿន សែ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី៨ ...