ស៊ីម៉ាក់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅខេត្ដសៀមរាប
កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរៀបចំកិច្ចប្រជុំត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំមកពីគ្រប់កងឯកភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអង្គភាពស៊ីម៉ាក់ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺផ្ដោតសំខាន់ទៅនឹងព្រឹត្តិការណ៍អមនៃការរៀបចំតាំងពិព័រណ៍នៅសារមន្ទីរតេជោសន្តិភាព ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ...