អភិរក្សដ្ឋានអង្គរបើកទ្វារឱ្យសាធារណជនទស្សនាវត្ថុបុរាណក្នុងឃ្លាំងពេញមួយថ្ងៃ ដើម្បីអបអរទិវាបេតិកភណ្ឌពិភពលោក
បើតាមសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរទិវាបុណ្យបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ នៅថ្ងៃទី២១ កញ្ញា អភិរក្សដ្ឋានអង្គរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកទ្វារស្វាគមន៍ដល់សាធារណជនចូលទស្សនាតាមឃ្លាំងទុកវត្ថុបុរាណនីមួយៗពេញមួយថ្ងៃ។ គោលបំណងនៃការរៀបចំនេះដែរ ក្រៅពីការអបអរសាទរទិវាបេតិកភណ្ឌពិភពលោក ក្នុងនោះក៏ដើម្បីឱ្យមហាជនចូលទស្សនាអំពីសម្បតិ្ដបេតិកភណ្ឌជាតិខ្មែរដែលបានការពារនិងថែរក្សាទុកនៅក្នុងអភិរក្សដ្ឋានអង្គរ នាខេត្តសៀមរាបដែលមានប្រវត្តិតាំងពីសម័យបារាំងមកនេះដែរ។ ក្នុងសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានប្រាប់សាធារណជនទាំងអស់ឲ្យដឹងដែរថា ការចូលទស្សនានេះដែរ គឺពេលព្រឹកចាប់ពីម៉ោង ០៨ដល់ម៉ោង ...