Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !

ដោយ Pothe Thun
22/12/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ !
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងមតិស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ឈាមប្រមាណជា ជាង១០០នាក់ ដែលដឹកនាំដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សាខាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ (ចុងសប្តាហ៍) កន្លងមកនេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ៖ ឆ្នាំ២០១៩នេះ សកម្មភាពការងាររបស់មជ្ឈមណ្ឌលផ្តល់ឈាម មានការកើនឡើងរហូតដល់ទៅ៤ដង បើធៀបទៅនឹងឆ្នាំ២០១៥ ដែលជាឆ្នាំមុនបង្កើតមជ្ឈមណ្ឌលផ្តល់ឈាមនេះ ។ លោកបញ្ជាក់ឲ្យដឹងថា ឆ្នាំ២០១៩នេះ ការប្រមូលឈាមបានចំនួនជាង ៤ ០០០ប្លោក ច្រើនជាងឆ្នាំ២០១៨ ដែលប្រមូលបានត្រឹមតែ ជាង ៣ ០០០ប្លោក ។

បច្ចុប្បន្ននេះ ធនាគារឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងស្ថានភាពរឹងមាំ មិនមានបញ្ហាដាច់ស្តុកនោះទេ បើទោះជាមានចំនួនអ្នកជម្ងឺ ដែលមានតម្រូវការឈាមកើនឡើងក៏ដោយ ។ រាល់ករណីនៃការប្រើប្រាស់ឈាមរបស់មន្ទីពេទ្យមិនមានការលក់ដូរនោះឡើយ រួមទាំងមានការចែករំលែកទៅកាន់មន្ទីរពេទ្យផ្សេងៗទៀតផងដែរ ក្នុងករណីចាំបាច់ដែលត្រូវជួយសង្គ្រោះអ្នកជម្ងឺ ឬជនរងគ្រោះធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុ ផ្សេងៗ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ៖ ពិតជាចាំបាច់ណាស់ សម្រាប់ពាក្យថា អរគុណដ៏ជ្រាលជ្រៅបំផុត និងការស្ងើចសរសើរចំពោះសប្បុរសជនទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងទឹកចិត្តបរិច្ចាគឈាម ដែលជាចលនាមនុស្សធម៌ មានតម្លៃមិនអាចកាត់ថ្លៃបាន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក កៅ គីវុធ នាយកសាខា ហត្ថាកសិករ ប្រចាំខេត្តសៀមរាប លើកឡើងថា នេះគឺជាការចូលរួមមួយក្នុងសកម្មភាពសង្គម របស់ហត្ថកសិករ ក្រោមប្រធានបទ ផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ ។ មានប្រាក់មិនអាចទិញជីវិតមនុស្សបានទេ តែឈាមអាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយការផ្តល់ឈាម គ្មានកត្តាណាមួយត្រូវព្រួយបារម្ភនោះឡើយ តែឈាមដែលមិនអាចផ្តល់បាន ឬឈាមដែលគ្រូពេទ្យបដិសេធមិនទទួលយកនោះទេ ដែលជាកត្តាត្រូវព្រួយបារម្ភ ។

អត្ថប្រយោជន៍នៃការផ្តល់ឈាម គឺកាត់បន្ថយហានីភ័យនៃជម្ងឺមហារីកផ្សេងៗ កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលជាមូលហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ។ ការផ្តល់ឈាម វាជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជួយជំរុញការបង្កើតគ្រាប់ឈាមថ្មី ។ ជាមួយនឹងការផ្តល់ឈាមនេះដែរ គឺទទួលបាននូវការធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ រីករាយក្នុងការផ្តល់រង្វាន់ជីវិត គឺសុខភាពកាន់តែប្រសើរឡើង ។ ទាំងនេះ គឺជាការបង្ហាញណែនាំ របស់មជ្ឈមណ្ឌលផ្តល់ឈាម ៕

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស …

ឧត្តមប្រយោជន៍នៃការផ្តល់ឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងផ្តល់សេចក្តីស្រឡាញ់ ! #ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, December 21, 2019

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង

Tags: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីតផ្តល់ឈាមមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប

ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប

គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងនៅចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា

គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងនៅចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.