Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
22/12/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសនាយទាហាន ក្នុងខេត្តសៀមរាប
141
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៩ ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងយោធភូមិភាគទី៤ បានធ្វើការបើកវិញ្ញាសារ ប្រឡងជ្រើសរើស វគ្គនាយទាហានសកម្មជំនាន់ទី២៤ , វគ្គនាយទាហានជើងគោកជំនាន់ទី១២ វគ្គនាយទាហាន បន្តវេនជំនាន់ទី១៣ និង វគ្គនាយទាហានជំនាញបច្ចេកទេសយោធា។

ការប្រឡងនេះ ក្រោមវត្តមានអញ្ជើញចូលរួមកាត់កញ្ចប់វិញ្ញាសាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ លោក លី សំរិទ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ជិន សាបឿន នាយករងទីចាត់ការហ្វឹកហ្វឹន អគ្គបញ្ជាការដ្ឋាននៃកងយុទ្ឋពលខេមរៈភូមិន្ទ និងជាប្រធានមណ្ឌលប្រឡងភូមិភាគ៤ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរងយោធភូមិភាគទី៤ លោកលោកស្រីជាគណៈមេប្រយោគផងដែរ ។

មានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសារប្រឡងនោះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រឡងនេះពុំមានបែកធ្លាយវិញ្ញាសារ និងពុំមានស៊ីសំណូកសូកប៉ាន់អ្វីឡើយ។ ហេតុនេះ សូមបេក្ខជនត្រូវពឹងលើសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ពោលអ្នកចេះគឺជាប់ ម៉្យាងទៀតការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌកងយោធពលខេមរភូមិន្ទពេលនេះ ជាឱកាសដ៏ប្រពៃ ដែលបេក្ខជនបានបង្ហាញពី សមត្ថភាព ចំណេះដឹង ដើម្បីរួមចំណែក ការពារ និង កសាងអភិវឌ្ឍន៍ប្រទេសជាតិ បន្តវេនពីរៀមច្បងយើង ។

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025

លោកអភិបាលរងខេត្ត បន្តថា ថ្វីបើប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក៏ដោយក្តី ក៏យើងនៅតែត្រូវការកងទ័ព ដើម្បីជារបងការពារប្រជាពលរដ្ឋ ការពារសមិទ្ឋផល ដែលសង្គមជាតិយើងទទួលបាន ឱ្យស្ថិតស្ថេរគង់វង្សរឹងមាំយូរអង្វែងតទៅមុខទៀត។ ក្នុងនោះ ទព័ជាកម្លាំងស្នូលរបស់ប្រទេសជាតិ កត្តាចាំបាច់ដែលប្រទេសជាតិត្រូវការមាន គឺកងទ័ពគ្រប់ប្រភេទ ខ្លាំងពូកែ ប្រកបដោយវិន័យ សីលធម៌ គុណភាព និង ជាកម្លាំងរួមចំណែក ការពារ និងកសាងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ។

តាមរបាយការណ៍យរបស់លោកឧត្តមសេនីយ៍ទោ ជិន សាបឿន នាយករងទីចាត់ការហ្វឹកហ្វឹន អគ្គបញ្ជាការដ្ឋាននៃកងយុទ្ឋពលខេមរៈភូមិន្ទ និងជាប្រធានមណ្ឌលប្រឡងភូមិភាគ៤ បានឲ្យដឹងថា៖ បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យចូលប្រឡងបំពេញក្របខណ្ឌ កងយោធពលខេមរភូមិន្ទ នៅភូមិភាគទី៤នេះ មានចំនួន ១,៥៦៦នាក់ ក្នុងនោះស្រី ៦៥៥នាក់ ចែកចេញជា៦៤បន្ទប់ប្រឡង មកពីខេត្តចំនួន៤ គឺខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និង ខេត្តឧត្តរមានជ័យ។ វិញ្ញាសារ បេក្ខជនត្រូវប្រឡងនោះ មានវិញ្ញាសារចំណេះដឹងទូទៅ វិញ្ញាសារកីឡា និង ភាសារអង់គ្លេស ។ បេក្ខជន ដែលប្រឡងជាប់នឹងត្រូវទៅពិនិត្យសុខភាព និងបញ្ជាក់លិខិតថ្កោលទោស និងបំពេញឯកសារបែបទមួយចំនួនទៀតនៅរាជធានីភ្នំពេញ ក្រោយមកទើបអាចចូលទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញនៅតាមសាលាហ្វឹកហ្វឺននាយទាហាននានានៅក្នុងប្រទេស។

  

អត្ថបទនិង រូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: ញ្ញាសារប្រឡងជ្រើសរើសនាយទាហានប្រឡងជ្រើសរើសនាយទាហាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងនៅចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា

គ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើងនៅចំណុចច្រកចូលបុរីសៀងណាំ និងខាងមុខសណ្ឋាគារអង្គរ អេរ៉ា

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប

សមត្ថកិច្ចជំនាញខេត្តសៀមរាប ឃាត់រថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង

សមត្ថកិច្ចជំនាញខេត្តសៀមរាប ឃាត់រថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.