Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប

ដោយ Pothe Thun
23/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/807249503032201/?epa=SEARCH_BOX
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានបន្តធ្វើយុទ្ធនាការការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ព្រមទាំងបានណែនាំអំពីកម្មវិធីលើទូរសព្ទដៃទំនើប ដើម្បីស្វែងយល់ពីច្បាប់ចរាចរណ៍ដោយខ្លួនឯងផងដែរ។

កម្មវិធីសំណួរ-ចម្លើយ ដែលមានឈ្មោះថា Cambodia Driving Rules អ្នកប្រើប្រាស់ទូរសព្ទដៃទំនើប អាចទាញយកពី App Store ឬ Play Store ដោយមិនគិតថ្លៃ។ កម្មវិធីលើទូរសព្ទដៃទំនើបនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឲ្យបានកាន់តែទូលំទូលាយ ជាពិសេសនៅតាមតំបន់ជនបទភាគច្រើន ដែលពុំមានសាលា បង្រៀនអំពីច្បាប់ចរាចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ជាមួយនោះ យុទ្ធនាការការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវ ក៏ជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ
។ លើសពីនោះ យុទ្ធនាការនេះ ក៏ចែកជូននូវឯកសារពាក់ព័ន្ធ នឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីយករង្វាន់ផងដែរ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា យុទ្ធនាការការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបលើកនេះ មានភាពខុសប្លែកជាលើកមុនបន្តិច ដោយសារលើកនេះកម្មវិធីសួរឆ្លើយសំនួរ គឺត្រូវឱ្យប្រជាពលរដ្ឋឆ្លើយតាម កម្មវិធីទូរសព្ទ Cambodia Driving Rules។

លោកបានបន្តថា បច្ចុប្បន្ននេះ ជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរ បានធ្វើឱ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ កើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទន្ទឹមនឹងនេះ គ្រោះថ្នាក់ចរាចរណ៍ក៏ស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជាមធ្យម មានមនុស្សស្លាប់ ៥នាក់ និងរបួសជាង១០នាក់ ជារៀងរាល់ថ្ងៃ ដែលមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីបើកល្បឿនហួសកំណត់ បត់ឆ្វេងស្តាំមិនប្រយ័ត្ន មិនប្រកាន់ស្តាំ ជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពងងុយដេកជាដើម។

សូមជម្រាបថា ក្រៅពី កម្មវិធីសំណួរ-ចម្លើយ Cambodia Driving Rules ប្រើទូរសព្ទដៃទំនើប ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដាក់កម្មវិធី Road Care សម្រាប់ប្រជាពលរដ្ឋទូទៅ ទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ ប្រើប្រាស់នៅលើទូរសព្ទដៃទំនើបផងដែរ។ ទិសដៅដ៏សំខាន់សំរាប់កម្មវិធី Road Care នេះ គឺផ្ដល់ជូនប្រជាពលរដ្ធនៅភាពងាយស្រួលសំរាប់ប្រើប្រាស់ ជាកម្មវិធីដែលប្រជាជនទូទាំងប្រទេស កាន់តែងាយស្រួលក្នុងការរាយការណ៏ពីបញ្ហាផ្លូវខូច ដែលចង់អោយមានការអន្តរាគម៏ឆាប់រហ័ស និងងាយស្រួល។

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើ

ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Sunday, December 22, 2019

អត្ថបទនិង រូបភាព៖ ឃុត សៅ និង ម៉ី សុខារិទ្ធ
កែសម្រួល៖ សេង ផល្លី

Tags: Cambodia Driving RulesRoad Careកម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍ក្រសួង​សាធារណកា​រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចជំនាញខេត្តសៀមរាប ឃាត់រថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង

សមត្ថកិច្ចជំនាញខេត្តសៀមរាប ឃាត់រថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ចុះពិនិត្យនិងរកសារធាតុគីមីក្នុងចំណីអាហារ នៅផ្សារចាស់ក្រុងសៀមរាប

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ចុះពិនិត្យនិងរកសារធាតុគីមីក្នុងចំណីអាហារ នៅផ្សារចាស់ក្រុងសៀមរាប

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់គោលដៅទី៦ ជាគោលដៅចុងក្រោយឆ្នាំ២០១៩

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់គោលដៅទី៦ ជាគោលដៅចុងក្រោយឆ្នាំ២០១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.