ក្រសួងសាធារណការផ្សព្វផ្សាយការប្រើប្រាស់ កម្មវិធីឆ្លើយសំណួរច្បាប់ចរាចរណ៍លើទូរសព្ទដៃទំនើប នៅខេត្តសៀមរាប
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានបន្តធ្វើយុទ្ធនាការការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ព្រមទាំងបានណែនាំអំពីកម្មវិធីលើទូរសព្ទដៃទំនើប ដើម្បីស្វែងយល់ពីច្បាប់ចរាចរណ៍ដោយខ្លួនឯងផងដែរ។ កម្មវិធីសំណួរ-ចម្លើយ ដែលមានឈ្មោះថា Cambodia Driving Rules អ្នកប្រើប្រាស់ទូរសព្ទដៃទំនើប អាចទាញយកពី App Store ...