Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិស័យអបរំក្នុងតំបន់ធម្មជាតិរុនតាឯក នឹងកាន់តែមានភាពរីកចម្រើន ក្រោយរាជរដ្ឋាភិបាលនឹងបង្កើតសាលារៀនបន្ថែមពីថ្នាក់បឋមរហូតដល់វិទ្យាល័យ

ដោយ Pothe Thun
30/09/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកគ្រូអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក បានសម្ដែងនូវការរីករាយបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើតសាលារៀនបន្ថែមក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី រហូតដល់កំរិតវិទ្យាល័យ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស បន្ទាប់ពីសិស្សានុសិស្សបានផ្លាស់ប្ដូរសាលាចេញពីក្រុងសៀមរាប។

លោក ហ៊ីង ហ៊ីម គណៈគ្រប់គ្រងសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក ស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា ឆ្នាំសិក្សា២០២១-២០២២នេះ មានសិស្សានុសិស្សបានរៀននៅសាលារៀនេះ ចំនួនជាង ២០០នាក់ និងមានលោកគ្រូ អ្នកគ្រូបង្រៀនចំនួន ៦នាក់ ក្នុងកំរិតបឋមសិក្សា។ សិស្សនុសិស្សពួកគាត់កំពុងពេញចិត្ដនឹងក្រេបយកចំណេះដឹងនៅសាលា បន្ទាប់ពីផ្លាស់ប្ដូរទីលំនៅថ្មីចេញពីក្រុងសៀមរាប។ ចំណែកលោកគ្រូអ្នកគ្រូពួកគាត់ក៏ពេញចិត្ដនឹងការបង្រៀនសិស្សដែរ បើទោះបីពួកគាត់ជាគ្រូកិច្ចសន្យាក្ដី។

លោកបន្ដថា ការបង្កើតសាលារៀនបន្ថែមនេះ គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែមានភាពរីកចំរើននាពេលអនាគត ខណៈបច្ចុប្បន្ន ក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ការធ្វើដំណើរទៅសិក្សារបស់សិស្សមានភាពល្អប្រសើរ ដោយសារមានផ្លូវស្រួលធ្វើដំណើរ មានទឹកភ្លើងគ្រប់គ្រាន់ និងមានកន្លែងទេសចរណ៍ជាច្រើនកន្លែងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

កញ្ញា មាស សារិន គ្រូបង្រៀនក្នុងសាលាសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក បានសម្ដែងការរំភើបបន្ទាប់រាជរដ្ឋាភិបាល បានប្រកាសបង្កើតសាលារៀនបន្ថែមក្នុងតំបន់នេះ សម្រាប់ជាកន្លែងបង្កើតធនធានមនុស្ស នៅឃុំរុនតាឯក និងដើម្បីងាយស្រួលឱ្យសិស្សានុសិស្ស អាចទៅរៀននៅជិតផ្ទះរបស់ពួកគាត់ ទាំងសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ។ អ្នកគ្រូបន្ថែមថា សាលារៀនសម្ដេចតេជោ ហ៊ុន សែន មានភាពស្រស់ស្អាត ផ្ទៃដីធំទូលាយ ដែលធ្វើឱ្យសិស្សានុសិស្សពេញចិត្ដនឹងការសិក្សារបស់ពួកគាត់។ ការបង្កើតសាលារៀនគ្រប់កំរិតនៅភូមិធម្មជាតិរុនតាឯកនេះ មានការពេញចិត្ដពីអាណាព្យាបាលសិស្សក៍ដូចប្រជាពរដ្ឋផងដែរ។ ប៉ុន្ដែយ៉ាងនេះក្ដី ក្រុមគ្រូបង្រៀនស្នើរឱ្យរាជរដ្ឋាភិបាលបង្កើតកន្លែងការងារ ឱ្យប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីជីវភាពគ្រួសារ។

គួរឲ្យដឹងថា សាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯកនេះមានផ្ទៃដីជាង ៣ហិកតា ហើយបានកសាងឡើងនៅឆ្នាំ២០២០-២០២១ ខណៈដែលប្រជាពលរដ្ឋចាប់ផ្ដើមរុះរើសំណង់មិនរាបរយ នៅមាត់ស្ទឹងសៀមរាប ហើយទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្តាយស្រី មកដល់ពេលនេះ មានសិស្សានុសិស្សចំនួន ២០២នាក់ និងគ្រូបង្រៀនចំនួន ៦នាក់៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​វិស័យ​អប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ពលរដ្ឋនៅភូមិរុនតាឯក បង្ហាញអារម្មណ៍រីករាយ ដែលបានទទួលបានប័ណ្ណសមធម៌ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ ឆ្នាំ២០២២

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ ឆ្នាំ២០២២

អតីតប្រជាពលរដ្ឋក្នុងតំបន់អង្គរ ផ្លាស់មករស់នៅភូមិធម្មជាតិរុនតាឯក មានជីវភាពធូរធារពីការដំណាំកសិកម្ម

អតីតប្រជាពលរដ្ឋក្នុងតំបន់អង្គរ ផ្លាស់មករស់នៅភូមិធម្មជាតិរុនតាឯក មានជីវភាពធូរធារពីការដំណាំកសិកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.