អាគារវះកាត់«ក»ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រោយពីដំណើរការជួសជុលអគារវះកាត់(ក)ជាន់ផ្ទាល់ដី និងសង់បន្ថែមពីលើមួយជាន់ទៀតចាប់ផ្តើមជួសជុល និងសាងសង់ពីខែមករារហូតដល់ខែកក្កដាឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបអស់ចំនួន១២៨,០០០ដុល្លាអាមេរិក(មួយរយម្ភៃប្រាំបីពាន់ដុល្លារ) និងសម្ភារៈ បំពាក់ក្នុងអគារនេះជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗ សមិទ្ឋផលនេះបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៩ខែសីហាឆ្នាំ២០១៩។ ក្នុងរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ក្រុស ...