Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប

ដោយ Pothe Thun
22/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប រួមជាមួយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រួមទាំងមន្រ្តីជំនាញរបស់អង្គភាព-ស្ថាប័នទាំង៣នេះ បានជួបពិភាក្សាការងារ ដើម្បីពិនិត្យ និងពិភាក្សាគ្នាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ នៅក្នុងក្រុងសៀមរាប ដែលជាវត្ថុបំណងដ៏សំខាន់ គឺការបែងចែកឲ្យបានដាច់ស្រឡះពីគ្នា រវាងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង។

លោក ពិន ប្រាកដ មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីឆ្ពោះទៅរកការរៀបចំកសាងក្រុងសៀមរាប-អង្គរ ក្នុងដំណើរអភិវឌ្ឍជាទីក្រុងគំរូ-ឆ្លាត នាពេលអនាគត។ បញ្ហាបែកធ្លាយទឹកកខ្វក់ បង្ហូរចូលស្ទឹងសៀមរាប វាជាបញ្ហាប្រឈមដ៏រាំរ៉ៃ ដែលសង្ឃឹមថា តាមរយៈនៃគម្រោងថ្មីនេះ វានឹងត្រូវបានបញ្ចប់បញ្ហាប្រឈមទាំងនោះ ដោយស្របជាមួយនឹងការអនុវត្តគម្រោងកសាងផ្លូវ៣៨ខ្សែ ដែលជាអំណោយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលម្ពុជា ផ្តល់ជូនខេត្តសៀមរាប។ ជាមួយគ្នានោះ ការងារសាងសង់ប្រព័ន្ធបណ្តាញលូនៅក្រុងសៀមរាបនេះ រួមមានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែរបស់រាជរដ្ឋាភិបាល និងមានគម្រោងមួយចំនួនផ្សេងទៀត ដែលគាំទ្រដោយដែគូអភិវឌ្ឍផងដែរ។

លោក ពិន ប្រាកដ បានឲ្យដឹងទៀតថា ការពិភាក្សាក៏បានបង្ហាញអំពីក្តីព្រួយបារម្ភផងដែរ អំពីបញ្ហាប្រឈមនានាដែលនឹងអាចកើតមាននៅពេលបំពេញប្រតិបត្តិការនោះ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្មារតីនៃកិច្ចប្រជុំ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់លើឆន្ទៈការងារ ដោយវាយតម្លៃថា ការងារកាន់តែធំ ការលំបាកកាន់តែមានទម្ងន់ ក៏ប៉ុន្តែពុំមានបញ្ហាប្រឈមណាមួយ ដែលពុំមានដំណោះស្រាយនោះឡើយ។ ក្នុងនោះដែរកិច្ចពិភាក្សា បានផ្តោតជាសំខាន់ទៅលើបញ្ហាធំៗចំនួន៣គឺ បញ្ហាបច្ចេកទេស បញ្ហាផលប៉ះពាល់នៅពេលអនុវត្តគម្រោង និងយន្តការជម្រុញប្រើប្រាស់សេវាប្រអប់លូបង្ហូរទឹកកខ្វក់ ចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ផងដែរថា កន្លងមកនេះ ក្រុងសៀមរាបមានបណ្តាញលូប្រមូលទឹកភ្លៀង និងទឹកកខ្វក់មួយចំនួនរួចហើយ ក៏ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នោះទេ រួមទាំងស្ថានីយចម្រោះទឹកកខ្វក់ផងដែរ។ គម្រោងថ្មីនេះ រួមមានការកសាងបន្ថែមបណ្តាញប្រព័ន្ធលូមេ លូរងខ្វែងរំដោះទឹកភ្លៀង និងបណ្តាញប្រព័ន្ធលូមេ លូរងខ្វែងរំដោះទឹកកខ្វក់ ព្រមទាំងភ្ជាប់បណ្តាញលូទឹកកខ្វក់ចេញពីលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ ហើយអ្វីដែលចាំបាច់នោះនោះគឺ ការរៀបចំបណ្តាញលូ ញែកចេញពីគ្នា រវាងទឹកភ្លៀងនិងទឹកកខ្វក់៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូរព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់លូបង្ហូរទឹកកខ្វក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កាកបាទក្រហមខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

ប្រទះឃើញកុលាលភាជន៍សម័យបុរាណ ដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប

ប្រទះឃើញកុលាលភាជន៍សម័យបុរាណ ដោយចៃដន្យក្នុងបរិវេណប្រាសាទព្រះខ័ន ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.