អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីល្បិចកលរបស់ពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ជ.ខ.ជ សហការជាមួយសាលាដំបូងខេត្ត បានប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីការជំរុញប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតី លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ...