អាជីវករលក់ដូរមុខប្រាសាទអង្គរវត្ត ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាផ្តល់ជូន
ការកែលម្អសោភណ្ឌភាពនៅមុខប្រាសាទអង្គរ ឲ្យមានភាពស្រស់បំព្រងគ្រប់រដូវកាល រួមមានដាំស្មៅ ដាំកូនឈើ និងដើមផ្កាជាច្រើនប្រភេទទៀត គឺក្នុងគោលដៅលើកតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងថែរក្សា កេរតំណែលដួងព្រលឹងបុព្វបុរសខ្មែរ ។ បន្ថែមលើសពីនោះ អាជ្ញាធរជាតិអាប្សរា ក៏បានរៀបចំឲ្យមានទីតាំងលក់ដូរថ្មី សម្រាប់បងប្អូនដែលជាអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត ដែលការរៀបចំនេះ ត្រូវបានបងប្អូនអាជីវករសម្តែងនូវការគាំទ្រជាខ្លាំងចំពោះទីតាំងថ្មីនោះ។ បើតាមប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅក្នុងតំបន់នោះ បានបង្ហាញ់ថា ពួកគាត់ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាបានរៀបចំឲ្យពួកគាត់ ព្រោះនៅទីនោះ ...