អាជ្ញាធរខេត្តកំពុងបន្តចុះកាត់ខ្សែកាបខ្សែភ្លើងលើអាកាសតាមដងផ្លូវ៥ខ្សែបន្តទៀតក្នុងក្រុងសៀមរាប !
ចាប់ពីខែសីហា ឆ្នាំ២០១៨កន្លងមក រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានចុះអនុវត្តគម្រោងកាត់ខ្សែភ្លើង ខ្សែកាបលើអាកាស និងបង្កប់ក្រោមដីនៅតាមបង្គោលខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃគ្មានរបៀបរៀបរយដូចសំណាញ់ពីងពាង ក្នុងក្រុងសៀមរាប គឺបានជាង៥០ភាគរយហើយ ។ គិតមកដល់ដើមខែ កុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរបានកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាបអាកាស បង្កប់ក្រោមដីបានចំនួន ៦ផ្លូវ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ក្នុងគម្រោងទី១នេះ ...