អាជ្ញាធរឃុំរំចេកអះអាងថា ស្ទើរតែពុំមានទេអំពើហិង្សាក្នុងគ្រួសារក្នុងមូលដ្ឋានឃុំនេះទេ កាលពីចុងសប្តាហ៍នេះ
លោក អ៊ឹម អ៊ឹង មេឃុំរំចេក ក្នុងស្រុកបន្ទាយស្រី មានប្រសាសន៍ថា ស្ថានភាពស្ត្រីនៅមូលដ្ឋាននេះកាន់តែប្រសើរឡើង ខុសកាលពីប៉ុន្មានឆ្នាំមុនដែលតែងតែកើតមានអំពើហិង្សាក្នុងគ្រួសារ ហើយការថយចុះជាបន្តបន្ទាប់នៃអំពើហិង្សានេះ គឺដោយសារអាជ្ញាធរមូលដ្ឋាន និងអង្គការនានា តែងតែចុះអប់រំផ្សព្វផ្សាយជារឿយៗពាក់ព័ន្ឋទៅនឹង ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ , ការរំលោភសេពសន្ឋវៈ និងអំពើអបាយមុខផ្សេងៗ ខណៈក្នុងឆ្នាំ២០១៨កន្លងទៅនេះ អំពើហិង្សាក្នុងគ្រួសារ កើតមានតែមួយករណីប៉ុណ្ណោះ ប៉ុន្តែ ...