គ្រួសារកុមារាក្រីក្រម្នាក់ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីបានទទួលអំណោយសម្តេចពិជ័យសេនាទៀបាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប
កាលពីរសៀលថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកបន្ទាយស្រី បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ដែលជាអំណោយសប្បុរសធម៌របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប មកប្រគល់ជូនដល់ក្រុមគ្រួសារកុមារាក្រីក្រ ឈ្មោះ ...