Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ រយៈពេល៥ខែ ខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជាង ១០០០ករណី

ដោយ Pothe Thun
04/06/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥នេះ (២២សប្ដាហ៍) ករណីជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ ខណៈដែលរដូវភ្លៀងបានមកដល់ នៅក្នុងខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជំងឺនេះចំនួន ១ ០៥០ករណី ដែលករណីនេះមានស្ថានភាពធ្ងន់ជាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ប៉ុន្តែការផ្ទុះជំងឺមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនានេះថា ចំពោះករណីខាងលើភាគច្រើនកើតឡើងលើកុមារ ដោយមនុស្សចាស់មានតែប្រមាណ៥ភាគរយ។ ករណីខាងលើនេះដែរកំពុងសម្រាកព្យាបាលតាមបណ្ដាមន្ទីរពេទ្យក្នុងខេត្តសៀមរាប ហើយអ្នកជំងឺទាំងនេះ មកពីខេត្តផ្សេងៗគ្នាដូចជា ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ខេត្តព្រះវិហារ ឧត្ដរមានជ័យ និងខេត្តសៀមរាបផ្ទាល់។ ករណីជំងឺគ្រុនឈាម ក៏បានបណ្ដាលឱ្យកុមារពីរនាក់បានស្លាប់ មកពីខេត្តបាត់ដំបង និងខេត្តកំពង់ធំ។

លោកវេជ្ជបណ្ឌិត សូរ សុទ្ធី បង្ហាញទៀតថា ទោះជាមានករណីកើតឡើងច្រើន មន្ត្រីជំនាញក៏កំពុងបន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីបង្ការនឹងទប់ស្កាត់កុំឱ្យឆ្លងជំងឺគ្រុនឈាមនេះ ព្រមទាំងបានចុះបាញ់ថ្នាំនៅតាមភូមិដែលកំពុងកើតជំងឺគ្រុនឈាមច្រើន ផែនការត្រៀមថ្នាំអាបេតប្រមាណ១៥តោន ផ្ដល់ជូនប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានល្អ កុំឱ្យមានការដក់ទឹកនៅតាមសំបកកង់ឡាន ថ្លុក សំបកកំប៉ុង សំបកដូង ជាដើម ជាពិសេស ពាងទឹកត្រូវមានគម្រប ដាក់ថ្នាំអាបេត ឬចិញ្ចឹមត្រី៧ពណ៌ជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាជុំវិញបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាជុំវិញបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline

បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងគ្រឿងញៀន ជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់

បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងគ្រឿងញៀន ជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.