ខេត្តសៀមរាបនឹងបំពាក់អំពូលបំភ្លឺផ្លូវឆ្លាតវៃគ្រប់គ្រងដោយបណ្ដាញឥតខ្សែនិងឈានទៅរកការបង្កើតទីក្រុងឆ្លាតវៃនាពេលអនាគត
បំរែបំរួលអាកាសធាតុ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើពិភពលោក បណ្តាលមកពី កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយាកាស ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវឆ្លាតវៃ ជាមួយបណ្តាញគ្រប់គ្រងឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ របស់គម្រោងJCM អនុវត្តដោយក្រុមហ៊ុន មីនីបៀ មីសុមិ របស់ប្រទេសជប៉ុន។ បន្ទាប់ពីបញ្ចប់ ជួបប្រជុំពិនិត្យ ពិភាក្សា នៅថ្ងៃទី១៧ ខែ ...