អ្នកជំនាញអាជ្ញាធរជាតិអប្សរា ត្រូវបានអញ្ជើញទៅបង្រៀននៅសាកលវិទ្យាល័យ CORNELL នៃសហរដ្ឋអាមេរិកអំពីកិច្ចការស្រាវជ្រាវកុលាលភាជន៍ខ្មែរ
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨ លើមុខវិជ្ជាទឹក ក្នុងនោះអំពីសិល្បៈនិងនយោបាយនៅតំបន់អាស៊ីខាងត្បូងនិងអាស៊ីអគ្នេយ៍ ដែលខ្លឹមសារសំខាន់នៃមេរៀននោះ គឺបង្ហាញនយោបាយគ្រប់គ្រងទឹកនៃអរិយធម៌អង្គរ ...