Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​អញ្ជើញ​ទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ CORNELL នៃ​សហរដ្ឋ​អាមេរិក​អំពី​កិច្ចការ​ស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ​

ដោយ Pothe Thun
12/10/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​បណ្ឌិត អ៊ា ដា​រិទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​សកល​វិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញ​ឱ្យទៅ​សហការ​បង្រៀន​ជាមួយ​សាស្ត្រាចារ្យ Kaja McGowan រយៈពេល​១​ឆមាស ចាប់ពី​ថ្ងៃ​ទី​១ សីហា ដល់​២៤ ធ្នូ ឆ្នាំ​២០១៨ លើ​មុខវិជ្ជា​ទឹក ក្នុង​នោះ​អំពី​សិល្បៈ​និង​នយោបាយ​នៅ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ី​អ​គ្នេយ៍ ដែល​ខ្លឹមសារ​សំខាន់​នៃ​មេរៀន​នោះ គឺ​បង្ហាញ​នយោបាយ​គ្រប់គ្រង​ទឹក​នៃ​អរិយធម៌​អង្គរ និង​សារៈសំខាន់​នៃ​ទឹក​ក្នុង​ជំនឿ​សាសនា ពិសេស​ទឹក​អម្រិត​នៅក្នុង​ទេវកថា​កូរ​សមុទ្រ​ទឹកដោះ បន្ទាប់ពី​រូបលោក ធ្លាប់​បាន​ឆ្លងកាត់​ជីវិត​សិក្សា បទពិសោធន៍​ការងារ​ផ្នែក​បុរាណ​វិទ្យា និង​ការស្រាវជ្រាវ​ជាង​២០​ឆ្នាំ​ជា​មួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ។​

​លើសពីនោះ លោក​បណ្ឌិត អ៊ា ដា​រិទ្ធ បាន​បង្រៀន​ប្រវត្តិ សាស្ត្រ​ខ្មែរ​សង្ខេប ពី​សម័យ​ហ្វូណន​រហូត​ដល់​សម័យ​បច្ចុប្បន្ន កុលាលភាជន៍​ខ្មែរ ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​អង្គរ និង​ការគ្រប់គ្រង​បេតិកភណ្ឌ​អង្គរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​រួម​ទាំង​ការផ្សព្វផ្សាយ​អំពី​ការរៀន​ភាសា​ខ្មែរ និង​អំពាវនាវ​ឱ្យ​និស្សិត​អន្តរជាតិ​ចាប់អារម្មណ៍​ពី​ប្រទេស​ខ្មែរ ទាំង​ផ្នែក​បុរាណ​ដ្ឋា​ន​និង​ប្រវត្តិសាស្ត្រ​ផងដែរ ។​

​លោក​បណ្ឌិត អ៊ា ដា​រិទ្ធ មានប្រសាសន៍ថា នេះ​ជា​មោទកភាព​ណាស់​សម្រាប់​រូបលោក ក៏ដូចជា​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចែករំលែក​បទពិសោធន៍​ការងារ​គ្រប់គ្រង​បេតិកភណ្ឌ​អង្គរ រយៈពេល​២៥ ឆ្នាំ​ដល់​និស្សិត​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា លោក​បណ្ឌិត អ៊ា ដា​រិទ្ធ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បុរាណវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នា​ឆ្នាំ​១៩៩៥ ថ្នាក់អនុបណ្ឌិត​នៅ​សកល​វិទ្យាល័យ Kyoto នៅ​ឆ្នាំ​២០០០ និង​ថ្នាក់​បណ្ឌិត​នៅ​សកល​វិទ្យាល័យ Osaka Ohtani នៃ​ប្រទេស​ជប៉ុន នា​ឆ្នាំ​២០១០ ។​

​លោក​បាន​បំពេញ​ការងារ​នៅ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ពី​ឆ្នាំ​២០០០​មក ហើយ​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ មហាវិទ្យាល័យ​បុរាណវិទ្យា​លើ​មុខវិជ្ជា​ប្រវត្តិ​កុលាលភាជន៍​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​អរិយធម៌​ពិភពលោក​នៅ​សល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ក្នុង​ខេត្ត​សៀមរាប​។​

​នៅ​ឆ្នាំ​២០០៤ លោក​បាន​ទទួល​អាហារូបករណ៍​ពី Asian Cultural Council, USA ដើម្បី​សិក្សា​អំពី​របៀប​គ្រប់គ្រង​វត្ថុ​បុរាណ​ដែល​បាន​ពី​កំណាយ​រហូត​ដល់​អភិរក្ស​នៅ Arizona State University, Freer/Sackler Galleries (Smithsonian) និង University of Pennsylvania Museum of Archaeology and Anthropology ហើយ​លោក​ក៏​ជា​សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ Field school សហការ​ជាមួយ​សិង្ហ​បុរី​នៅ​កោះកែរ​និង​នៅ​តំបន់​អង្គរ​ជាច្រើន​លើក​ផង​ដែរ​៕

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​

ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក ស្ងប់ស្ងែង​ពី​ប្រាសាទ​អង្គរវត្ត ថា​ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិន​អាច​គណនា​បាន​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក ស្ងប់ស្ងែង​ពី​ប្រាសាទ​អង្គរវត្ត ថា​ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិន​អាច​គណនា​បាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.