Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

ដោយ Pothe Thun
15/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://tvsiemreap.com/wp-admin/post.php?post=1215&action=edit
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ឯកឧត្តម ភី​ធើ កា​ស្ស៊ី​មៀ Peter Kazimir ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វាក នៅក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប ឯកឧត្តម​បាន​បង្ហាញ​អំពី​គោលជំហរ​ទូលំទូលាយ នៃ​ការធ្វើឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ពីរ​!

​តាម​យន្តហោះ​ពិសេស​ហោះ​ត្រង់​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក ដែល​ដឹកនាំ​ដោយ ឯកឧត្តម Peter Kazimir ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក គឺជា​សក្ខីភាព ឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ កាន់តែ​រឹងមាំ រវាង​រដ្ឋាភិបាល​និង​ប្រជាជន នៃ ប្រទេស​ទាំង​ពីរ​។​

​ក្នុង​ឱកាស​រៀបចំ​បដិសណ្ឋារកិច្ច នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​ឲ្យដឹងថា ឯកឧត្តម Peter Kazimir ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ស្លូ​វាក និង​ប្រតិភូ​រួម​ដំណើរ នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ រយៈពេល​២​ថ្ងៃ នៅលើ​ទឹកដី​អង្គរ​-​សៀមរាប​។​
​ក្នុងឱកាស​នោះ​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងជំនួប​បដិសណ្ឋារកិច្ច​នាឱកាស​នោះ ប្រតិភូ​កម្ពុជា គេ​ក៏​ឃើញ​មាន​វត្តមាន ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម​ឃឹម ប៊ុន​សុង អភិបាល អភិបាលខេត្ត​សៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី និង​វត្តមាន ឯកឧត្តម​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​មក ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ជាច្រើន​ផងដែរ​។​

​ក្នុង​ដំណើ​ទស្សនកិច្ច​នេះ ប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ស្លូ​វាក នឹង​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ នៃ​ខេត្ត​សៀមរាប ក្នុងនោះ​រួមមាន​គោលដៅ​សំខាន់ៗ​ចំនួន​ពីរ គឺ ប្រាសាទ​អង្គ​វត្ត នា​រសៀល​ថ្ងៃ​អាទិត្យ​ទី​១៤ ខែតុលា និង ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៥ ទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ ជីវចម្រុះ​បឹង​ទន្លេសាប ។​

​តាម​ការកត់សម្គាល់​ជា​ប្រវត្តិសាស្ត្រ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ស្លូ​វ៉ាក ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​កិច្ចទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ជា​លើកដំបូង កាលពី​អំឡុង​ឆ្នាំ​១៩៩៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់មក​នៅ​ឆ្នាំ​២០០៦ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ទៅ​បំពេញ​ព្រះរាជកិច្ច​ផ្លូវរដ្ឋ នៅ​សាធារណរដ្ឋ​ស្លូ​វ៉ាក និង​ជា​ការឆ្លើយតប​នឹង​ចំណង​ការទូត​ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខែ​កញ្ញា ឆ្នាំ ២០១០​កន្លងទៅ ឯកឧត្តម អ៊ី​វ៉ាន ហ្កា​ស្ប៉ា​រ៉ូ​វ៉ិ​ច (Ivan Gasparovic) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាក និង​ប្រតិភូ​ជាន់ខ្ពស់ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ផងដែរ ។

យ៉ាងណាក៏ដោយ បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ នៅ​ពុំទាន់​មាន​ស្ថានទូត​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ក៏​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ បាន​បំពេញ​កិច្ចការ​ជាច្រើន ក្នុងន័យ​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព​ទ្វេភាគី ជាពិសេស​គឺ​ការពង្រីក​នូវ​កិច្ចសហប្រតិបត្តិកា​ររ កាន់តែ​រឹងមាំ​ជា​បន្តបន្ទាប់ ៕

អត្តបទ៖​ងិន គឹម​ឡេង​
កែសម្រួល៖​សេង ផល្លី​

Tags: ខេត្តសៀមរាបឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក ស្ងប់ស្ងែង​ពី​ប្រាសាទ​អង្គរវត្ត ថា​ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិន​អាច​គណនា​បាន​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក ស្ងប់ស្ងែង​ពី​ប្រាសាទ​អង្គរវត្ត ថា​ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិន​អាច​គណនា​បាន​

អភិបាលខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គត​

អភិបាលខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គត​

អភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ កាន់តែប្រសើរជាងឆ្នាំមុន

អភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ កាន់តែប្រសើរជាងឆ្នាំមុន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.