Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គត​

ដោយ Pothe Thun
15/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​១៥ ខែ តុលា​ឆ្នាំ​២០១៨ ជា​ថ្ងៃ​គម្រប់​ខួប​០៦​ឆ្នាំ នៃ​ការយាង​ចូល​ទីវង្គត​របស់​ព្រះករុ​ណា​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដិ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្នងការ​នគរបាល មេបញ្ជាការ បញ្ជាកា​រង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋ ក្នុង​ខេត្ត​សៀមរាប បាន​អញ្ជើញ ថ្វាយ​គ​រោន​ផ្កា ធ្វើ​អភិវន្ទន​កិច្ច គោរព​ឧទ្ទិស ចំពោះ​ដួង​ព្រះ​វិញ្ញាណ​ខ័ន​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ក្នុង​ព្រះរាជ​ពិធី​គម្រប់​ខួប​៦​ឆ្នាំ នៃ​ការយាង​ចូល​ទីវង្គត​របស់​ព្រះអង្គនៅ​ព្រះរាជ​បូជនីយដ្ឋាន ព្រះរាជដំណាក់ ខេត្តសៀមរាប​។​

​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ បាន​បង្ហាញ​នូវ កត្តញ្ញូតាធម៌ និង​សូម​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ខន័ ព្រះអង្គ​គង់​ប្រថាប់​ដោយ​សុខក្សេមក្សាន្ត​នាទី​ឋាន​បរមសុខ​កុំបី​ឃ្លាងឃ្លាត​ឡើយ និង​សម្តែង​នូវ​ក្តី សោកស្តាយ អាឡោះអាល័យ​នឹកឃើញ​នូវ​ព្រះ​គុណូបការៈ​ដ៏​ថ្លៃថ្លា និង​វិសេសវិសាល​ដ៏​ឧត្តុង្គឧត្តម​បំផុត ចំពោះ​ស្នា​ព្រហស្ថ​របស់​ព្រះករុណា ដែល​បាន​បន្សល់ទុក​នៅ​សមទ្ធិ​ផល​ជាច្រើន សម្រាប់​ជាតិ មាតុភូមិ​កូនចៅ​ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល និង ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ជាតិ ក្នុង​ការទាមទា​នូវ​ឯករាជ្យ​ជាតិ បុរណៈភាព​ទឹកដី​ពីអា​ណា​និគម​បារាំង​សេស និង ដណ្តើម​បាន​ខេត្ត​មួយចំនួន​ពី​ប្រទេស​សៀម ព្រមទាំង​ប្រាសាទព្រះវិហារ និង​សមិទ្ឋផល​ជាច្រើន​ដែល​មិន​អាចកា​ត់ថ្លៃ​បាន​ជា​ពិសេស​ការ​បង្រួប​បង្រួប​ជាតិ​នៅ​ទស្សវត្ស​ទី​៩០​នេះ ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក ឧកញ៉ា ហ៊ុយ ភៀ​វ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប ឧត្តរមានជ័យ បាន​មានប្រសាសន៍ថា​៖ នេះ​ជា​ឆ្នាំ​ទី​៦ ដែល​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប បាន​ប្រាព្ធ​ពិធី​នេះ​ដើម្បី​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​បំពេញ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​ទាំងមូល នេះ​ជា​ការបាត់បង់​ដ៍​ធំ​ធេង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពិត​មាន​មាន​ការសោកស្តាយ​និង​អាឡោះអាល័យ​ជាទី​បំផុត​។​

​លោក​បញ្ជាក់ទៀតថា​៖ ក្នុងនាម​យើងខ្ញុំ​ព្រះ​ករុណ​ជា​កូនចៅ​របស់​ព្រះអង្គ យើងខ្ញុំ​ព្រះករុណា​នៅតែ​ចងចាំ​ជានិច្ច​នូវ​ស្នា​ព្រហស្ថ​ដ៍​ធំធេង របស់​ព្រះអង្គ​ក្នុង​ការដណ្តើម​ឯករាជ្យ​ពី​អាណានិគម​បារាំង និង​បាន​នាំមក​នូវ​របប​ប្រជាធិបតេយ្យ​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ ដែល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ រីកចម្រើន​លើ​គ្រប់​វិស័យ រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គតអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ កាន់តែប្រសើរជាងឆ្នាំមុន

អភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឲ្យដំណើរការព្រះរាជពិធីបុណ្យអុំទូកនៅខេត្តសៀមរាបក្នុងឆ្នាំនេះ កាន់តែប្រសើរជាងឆ្នាំមុន

មន្ត្រី​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ដែល​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧ ចំនួន​៤៨​នាក់ មកពី​ខេត្ត​ចំនួន​៦​ក្នុងប្រទេស​កម្ពុជា បានទទួល​ការបណ្តុះបណ្តាល​បឋម នៅ​ខេត្ត​សៀមរាប​

មន្ត្រី​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ដែល​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧ ចំនួន​៤៨​នាក់ មកពី​ខេត្ត​ចំនួន​៦​ក្នុងប្រទេស​កម្ពុជា បានទទួល​ការបណ្តុះបណ្តាល​បឋម នៅ​ខេត្ត​សៀមរាប​

ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៤០០​គ្រួសារ មកពី​៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៤០០​គ្រួសារ មកពី​៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.