Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៤០០​គ្រួសារ មកពី​៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
17/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​១០ ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំន​នួន​៤០០​គ្រួសារ មកពី​៣​ឃុំ ក្នុង​ស្រុក​ប្រាសាទបាគង រួម​មាន​ឃុំ​បល្ល័ង្ក , ឃុំ​អំពិល និង ឃុំ​កន្ទ្រាំ​ង ស្មើនឹង​២០​ភូមិ ដែល​មាន​មុខរបរ​ជា​កសិករ បាន​ជួប​នូវ​កង្វះខាត​នូវ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ បាន​ទទួល​អំណោយ​មនុស្សធម៌ ពី​សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន តាមរយៈ​សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្តសៀមរាប ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​២៥ គីឡូក្រាម , មី​១​កេស , ទឹកត្រី​១​យួរ , ត្រីខ​១​យួរ និង​ថវិកា​មួយចំនួន​។​

​ឯកឧត្ដម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហ​កម្ពុជា​ខេត្តសៀមរាប មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មនុស្សធម៌​ធំ​ជាងគេ​នៅក្នុង​ប្រទេស ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ជា​ប្រធាន ហើយ​បាន​នឹង​កំពុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​ប្រជាពល រដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​គណៈ​អភិបាល ក្រុម​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត ចាប់តាំងពី​ថ្នាក់ជាតិ​រហូត​ដល់​សហ​គ​មន៍​មូលដ្ឋាន ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​សាធារណ​ណៈ គ្រប់​លំដាប់ថ្នាក់ ដៃគូ​សហប្រតិបត្តិការ ស្ថាប័ន​ពាក់ព័ន្ធ សប្បុរសជន​ជាតិ និង​អន្តរជាតិ ។​

​ឯកឧត្ដម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍​ទៀត​ថា កាកបាទក្រហមកម្ពុជា ក៏ដូចជា​អាជ្ញាធរ​សាធារណៈ​គ្រប់​លំដាប់ថ្នាក់ ក៏​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឱ្យ​ស្លាប់​ដោយ​អត់​អាហារ​ឡើយ ដូចដែល​បាន​លើកឡើង​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិទុក​នរណា​ម្នាក់​ចោល និង ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ដូច្នេះ​ហើយ​អាជ្ញាធរ​នៅ​គ្រប់​លំដាប់ថ្នាក់ សំខាន់​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ ជា​ពិសេស​គ្រួសារ​ទីទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង ជនពិការ ស្ត្រី ម៉េ​ម៉ាយ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារកំព្រា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​សប្បុរសជន នៃ​សមាគម វី ឆាយ​រី​ថេប​ល ហ្វោ​ន​ដេ​សិន ដែល​មាន​សន្ដាន​ចិត្ត​មនុស្សធម៌ ក្នុង​ការចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ជាក់ស្តែង​ក្នុង​ការចុះ​មក​ផ្ទាល់​ដល់​មូលដ្ឋាន ទោះបី​ការធ្វើដំណើរ​ឆ្ងាយ​មាន​ការលំបាក​យ៉ាងណាក៏ដោយ ក្នុង​ទឹកចិត្ត​មនុស្សធម៌​ចំពោះ​ប្រជាជន​កម្ពុជា ៕

​អត្ថបទ ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​រូបថត ៖ សហការី
​កែសម្រួល​អត្ថបទ ៖ លីវ សាន្ត​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ចែក​ជូន​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ នៅ​សង្កាត់​ចុង​ឃ្នៀស​

ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ចែក​ជូន​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ នៅ​សង្កាត់​ចុង​ឃ្នៀស​

ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.