Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​

ដោយ Pothe Thun
15/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៦​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ គម្រប់​ខួប​៦​ឆ្នាំ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទីវង្គត​។​

​ក្នុង​កម្មវិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ព្រះរាជដំណាក់ ក្នុង​ក្រុង​សៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន និង សមាជិក​ក្រុមប្រឹក្សា​ខេត្ត , អភិបាល និង អ​ភ​បាល​រង​ខេត្ត , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាល​ក្រុង​សៀមរាប ។​

​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ព្រះអង្គ គឺជា​ព្រះរាជបុត្រ​នៃ​ព្រះបាទ​នរោត្តម សុរា​ម្រឹត និង​ព្រះ​មហាក្សត្រីយានី ស៊ីសុវត្ថិ​កុសមៈ​។​

​ព្រះអង្គ​បាន​យាង​សោយ​ទីវង្គត នៅវេលា​ម៉ោង​១៖២០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ​នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ គឺជា​គម្រប់​៦​ឆ្នាំ​ហើយ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ សម្តេច នរោត្តម សីហនុ បាន​យាង​សោយ​ទីវង្គត​ចា​កចោលប្រជារាស្ត្រ និង​ដែន​ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយ​ក៏​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​

​សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ចាត់ទុក​ជា​អង្គ​ព្រះមហាក្សត្រ និង​ជា​មហា​វីរក្សត្រ​ខ្មែរ ដែល​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជាពិសេស​ព្រះរាជ​បូជនីយ​កិច្ច​ទាមទារ​ឯករាជ្យ ពី​ប្រទេស​បារាំង​នា​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕

#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ​រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក ស្ងប់ស្ងែង​ពី​ប្រាសាទ​អង្គរវត្ត ថា​ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិន​អាច​គណនា​បាន​

ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ស្លូ​វាក ស្ងប់ស្ងែង​ពី​ប្រាសាទ​អង្គរវត្ត ថា​ពិតជា​អច្ឆរិយៈវត្ថុ​ក្នុង​លោក ដែល​មិន​អាច​គណនា​បាន​

អភិបាលខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គត​

អភិបាលខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​ដល់​ដួង​ព្រះ​វិញ្ញាណក្ខ័ន្ត ព្រះ​បរម​រតន​កោដិ គម្រប់​០៦​ឆ្នាំ​នៃ​ការយាង​សោយ​ទីវង្គត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.