អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលនៅសល់ពីការព្យាបាល និងមិនទាន់បានជាសះស្បើយនោះគឺជាករណីថ្មី ហើយត្រូវការពេលវេលា។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវី-១៩ ជាសះស្បើយចំនួន ១១០នាក់ និងនៅសល់១២នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺនេះសរុប១២២នាក់ នៅទូទាំង ប្រទេស។ ...