Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមមត៌ព្រះពុទ្ឋសាសនា និងសង្គមនាំយកភេសជ្ជៈកាហ្វេទៅប្រគេនតាមវត្តមួយចំនួនក្នុងខេត្តសៀមរាប

ដោយ Pothe Thun
05/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីស្ថានភាពជាក់ស្តែងថា ក្នុងអំឡុងដែលសកលលោកជាពិសេសប្រទេសកម្ពុជា ជួបនូវបញ្ហាវិបត្តដោយសារមេរោគឆ្លងកូវី-១៩ ប្រជាពលរដ្ឋក្រុងសៀមរាបភាគច្រើន មិនសូវបានចេញក្រៅ និងខ្លះទៀតត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ដើម្បីការពារជំងឺកូវីដ១៩ អ្នកខ្លះត្រូវបានផ្អាកពីការងារ រកចំណូលមិនបានជាហេតុខកខានមិនបានយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ផងដែរ ហេតុនេះទើបនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ អ្នកស្រី នង សៃនីម ជាអាជីករមួយរូបនៅក្នុងខេត្តសៀមរាប បានសម្រេចប្រគេនកាហ្វេសម្រាប់ជាភេសជ្ជៈដល់ព្រះសង្ឃឆាន់។

បើតាម អ្នកស្រី នង សៃនីម បានឲ្យដឹងថា ដោយសារវិបត្តិជំងឺកូវី-១៩ ជាង១ឆ្នាំមកនេះ មុខរបរនិងអាជីវកម្មរបស់អ្នកស្រីត្រូវបាត់បង់អតិថិជន និងត្រូវបានផ្អាកទាំងស្រុង បណ្តាលឱ្យកាហ្វេដែលបញ្ជាទិញពីប្រទេសថៃដើម្បីបោះឱ្យម៉ូយទៅកាន់ទីផ្សារមិនអាចលក់ចេញបាន គួបផ្សំនឹងមើលឃើញពីភាពអត្តខ័តរបស់ព្រះសង្ឃតាមវត្តនានាក៍ចែករំលែកប្រគេនថ្វាយទៅតាមទឹកចិត្តសទ្ឋាជ្រះថ្លាទៅតាមលទ្ឋភាពដែលអាចធ្វើបាន។ ការចែករំលែកនេះគឺប្រគេនព្រះសង្ឃនាពេលនេះមានជាង២០០កេសធំ ក្នុងនោះបានប្រគេន៩៩កេស ប្រគេនតាមរយៈសមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គម ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី នាយកសមាគម និងសល់ខានពីនោះ នាំទៅប្រគេននិងចែកព្រះសង្ឃតាមវត្តនិងតាមផ្ទះដែលធ្វើចត្តាឡីស័កដោយខ្លួនឯង។

ព្រះតេជគុណ រតនឃោសកោ សោម សេរីឬទ្ឋី នាយកសមាគមមត៌កព្រះពុទ្ឋសាសនា និងសង្គមចាត់ទុកសកម្មភាពនេះថា ជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណតាមវត្តមួយចំនួនបានមួយរយៈផងដែរ។ ភេសជ្ជៈកាហ្វេនេះត្រូវបាននាំយកទៅប្រគេននៅតាមវត្តឆ្ងាយៗក្នុងខេត្តសៀមរាបនិងគោលដៅមួយចំនួនសរុប១៣ទីតាំងក្នុងនោះ មណ្ឌលចត្តាលីស័ក២កន្លែង អធិការនគរបាលស្រុកប្រាសាទបាគង ការិយាល័យសង្គមកិច្ច និងកងរាជអាវុធហត្ថស្រុកប្រាសាទបាគង និងវត្តចំនួន៧ភាគច្រើនជាវត្តដែលមានសាមណសិស្សកំពុងសិក្សាពុទ្ឋកៈសិក្សា និងវត្តដែលមានព្រះសង្ឃច្រើន ដោយវត្តខ្លះប្រគេន៨កេសខ្លះ៥កេស វត្តខ្លះ៣កេស ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ ព្រះតេជគុណ បានសំណូមពរដល់ព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទគ្រប់ទីកន្លែង ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ។បញ្ហានេះ ទាមទារឱ្យមានការប្រុងប្រយ័ត្ននិងបង្ការទប់ស្កាត់ទាំងអស់គ្នា។តាមរយៈសេចក្តីអំពាវនាវរបស់ ក្រសួងសុខាភិបាល និងវិធនាកា៣កុំ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលនិងម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ត្រូវអនុវត្តនូវវិធានការ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន គឺពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម គម្លាតបុគ្គល ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ៕

អត្ថបទ និង រូពភាព៖ យូ វង្ស

Tags: សមាគមមត៌ព្រះពុទ្ឋសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តចំនួន៣៤ រងការបំផ្លិចបំផ្លាញនិងមនុស្សម្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅប្រទេសថៃ

ខេត្តចំនួន៣៤ រងការបំផ្លិចបំផ្លាញនិងមនុស្សម្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅប្រទេសថៃ

គ្រោះទឹកជំនន់បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៧៦នាក់ នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត

គ្រោះទឹកជំនន់បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៧៦នាក់ នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត

ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.