អ្នកបុរាណវិទ្យា បង្ហាញថា ការសិក្សាពីកុលាលភាជន៍ គឺដើម្បីដឹងពីជីវភាពរស់នៅរបស់មនុស្សបុរាណ
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍ខ្មែរមាន២ប្រភេទ គឺប្រភេទរឹងនិងផុយ ហើយចំណុចពិសេសរបស់កុលាលភាជន៍ខ្មែរ គឺនៅត្រង់ដីនិងមានស្រទាប់រលោង ក្នុងនោះក្បាច់លម្អរបស់កុលាល ភាជន៍ខ្មែរ ក៏កាន់តែពិសេសជាងកុលាលភាជន៍នៅតំបន់អាស៊ីអាគ្នេយ៍ ហើយការគូរក្បាច់វិញ ខ្មែរជំនាន់នោះប្រើតែឈើ ឬឫស្សីតែប៉ុណ្ណោះ។ លោកបណ្ឌិត អ៊ា ដារិទ្ធ ...