Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គោលដៅសំខាន់ៗចំនួន០៥ ត្រូវតែសម្រេចអោយបាន ដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ដោយ Pothe Thun
17/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គោលដៅសំខាន់ៗចំនួន០៥ ត្រូវតែសម្រេចអោយបាន ដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាល មន្ទីរនិងអង្គភាពជំនាញជុំវិញខេត្ត គ្រឹះស្ថានស្រាវជ្រាវ និងសហគ្រាសអាជីវកម្មទាំងអស់ចូលរួម ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងរយៈពេល០២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមករា ឆ្នាំ២០២០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងជំរុញការអភិវឌ្ឍ និងជាធាតុផ្សំគន្លឹះ ដើម្បីបង្កើតឡើងនូវគ្រប់ផលិតផលឲ្យកាន់តែប្រសើរ វិធីសាស្រ្តដែលលើកកម្ពស់ផលិតភាព និងសេវាកម្មដែលធ្វើឲ្យមានការពេញចិត្តពីប្រជាជននៅគ្រប់មជ្ឈដ្ឋាន។ ផ្អែកលើបរិការណ៍នៅក្នុងតំបន់និងសកលលោក រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅអភិវឌ្ឍប្រទេសឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាបន្ននិងចីរភាព ផ្ដល់ឱ្យប្រជាជននូវសេចក្ដីសុខ រក្សាបាននូវឯករាជ្យភាព បូរណភាពដែនដី និងប្រទេសជាតិមានសន្តិសុខនិងសុវត្ថិភាពសង្គមល្អ។ សម្រាប់ទិសដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០សំដៅធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយវិចារណញ្ញាណដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយជាតិ ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ជាលើកដំបូងរបស់កម្ពុជា ដែលជាការចង្អុលទិសដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ការខិតខំរួមគ្នាអនុវត្តក្នុងក្របខ័ណ្ឌជាតិ និងសម្រាប់ការស្វះស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា គោលនយោបាយជាតិនេះ មានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះ និងកែលម្អបរិយាកាស នៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងកសាងប្រព័ន្ធអេកូនវានុវត្តន៍ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវភាពប្រជាជនឲ្យកាន់តែប្រសើរនៅគ្រប់កម្រិតនិងគ្រប់វិស័យ។ ក្នុងនោះដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណងនេះ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសម្រេចគោលដៅសំខាន់ៗ ចំនួនប្រាំគឺ៖ ទី១-កសាងនិងពង្រឹងធនធានមនុស្សបានគ្រប់គ្រាន់ ទាំងបរិមាណ គុណភាព និងសមាសភាព មានសីលធម៌វិជ្ជាជីវៈ និងសមភាពយេនឌ័រ ទី២-ផ្ដល់លទ្ធភាពឲ្យធនធានមនុស្សឆ្នើម ខាង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍បំពេញភារកិច្ចឈានមុខ និងមានយន្តការសម្រាំង និងលើកទឹកចិត្ត ដើម្បីឲ្យធនធានមនុស្សខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ជាតិ ពេញសមត្ថភាព ទី៣-ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយផ្ដោតលើការសម្របបច្ចេកវិទ្យា ដែលទទួលបានទៅនឹងស្ថានភាព ជាក់ស្តែងក្នុងស្រុក ជាមួយគ្នានោះ បង្កើនសមត្ថភាពស្រូបយកបច្ចេកវិទ្យាអន្តរជាតិ ទី៤-កសាងនិងពង្រឹងប្រព័ន្ធអេកូនវានុវត្តន៍ ប្រកបដោយជវភាព មានសមត្ថភាពសំយោគបច្ចេកវិទ្យា និងវិស្វកម្មឲ្យបានជាស្នាដៃជាតិ មានកម្រិតនវានុវត្តន៍កាន់តែប្រសើរ សំដៅលើកស្ទួយឧស្សាហកម្ម និងធុរកិច្ចជាអាទិភាពជាតិបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញកាន់តែប្រសើរឡើង និង ទី៥-បណ្ដុះឱ្យមានវប្បធម៌វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍នៅក្នុងសង្គមប្រកបដោយ បរិយាបន្ន មានជំនឿទំនុកចិត្តជាសាធារណៈលើផលិតផល និងសេវាដែលប្រើបច្ចេកវិទ្យាជាតិ ទទួលបាននូវការពេញចិត្តទៅលើលទ្ធផលនៃការខិតខំ និងវិនិយោគលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍របស់ខ្លួនក៏ដូចជាទៅលើការកែទម្រង់អភិបាលកិច្ចផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ដន៍ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាមានភារកិច្ចសម្របសម្រួល ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ មានភារកិច្ចសហការរៀបចំផែនការសកម្មភាពលម្អិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានប្រភពធនធាន មានពេលវេលា(រយៈពេលខ្លី មធ្យម និងវែង) និងឈរលើមូលដ្ឋាននៃការប្ដេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់។ ជាមួយគ្នានេះ យើងសង្ឃឹមយ៉ាងមុតមាំថា ដៃគូអភិវឌ្ឍន៍នឹងបង្កើនការគាំទ្រដល់កិច្ចការដ៏មានសារៈសំខាន់នេះ ធ្វើឱ្យកម្ពុជាសម្រេចបាននូវការអនុវត្តរបៀបវារៈអភិវឌ្ឍជាតិរបស់ខ្លួនផង និងចូលរួមចំណែកសម្រេចបាននូវការអនុវត្ត របៀបវារៈអភិវឌ្ឍសកល ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ៕

  

Tags: វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលលំនៅដ្ឋានរងគ្រោះដោយអគ្គិភ័យ

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលលំនៅដ្ឋានរងគ្រោះដោយអគ្គិភ័យ

មន្ទីរកសិកម្មខេត្តសៀមរាប៖ខេត្តសៀមរាបអាចមានលទ្ធភាពនាំអង្ករចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២០

មន្ទីរកសិកម្មខេត្តសៀមរាប៖ខេត្តសៀមរាបអាចមានលទ្ធភាពនាំអង្ករចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២០

អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប

អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.