Tuesday, September 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ទីរកសិកម្មខេត្តសៀមរាប៖ខេត្តសៀមរាបអាចមានលទ្ធភាពនាំអង្ករចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២០

ដោយ Pothe Thun
17/01/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ទីរកសិកម្មខេត្តសៀមរាប៖ខេត្តសៀមរាបអាចមានលទ្ធភាពនាំអង្ករចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២០
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបិទបញ្ចប់ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអះអាងដោយមោទនភាពថា សម្រាប់ឆ្នាំ២០២០នេះ ខេត្តសៀមរាបមិនមានបញ្ហាសន្តិសុខស្បៀងនោះទេ ហើយនិងអាចមានលទ្ធភាពនាំចេញអង្ករ ទៅក្រៅប្រទេសផងដែរ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបង្ហាញរបាយការណ៍ថា ៖ ការងារបង្កបង្កើនផល ទូទាំងខេត្តសៀមរាបក្នុងឆ្នាំ២០១៩កន្លងទៅនេះ ការច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា សម្រេចបានលើផ្ទៃដីជាង ១៨ម៉ឺនហិចតា និងព្យាករណ៏លើការប្រមូលផលស្រូវរដូវប្រាំងក្នុងប្រមាណជា ជាង ២ម៉ឺនហិចតាទៀត សារុបក្នុងរង្វង់ប្រមាណជា ជាង២០ម៉ឺនហិចតា ដែលទិន្នផលជាមធ្យម ៣តោនក្នុង១ហិចតា គឺមានបរិមាណផលស្រូវ ជិត ៦៣ម៉ឹនតោន ។

ព័ត៌មានជាតិ ថ្មីៗ

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023
ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

25/09/2023

របាយការណ៍នេះ លោក ទា គឹមសុទ្ធ បានលើកបង្ហាញនៅក្នុងឱកាសបិទសន្និបាតបូកសារុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោកបន្តឲ្យដឹងថា ៖ បើតាមការគណនាព្យាករណ៍ ទៅលើការប្រើប្រាស់ស្រូវ-អង្ករ សម្រាប់ឆ្នាំ២០២០ ឃើញថា ៖ ក្រោយពីការកាត់ចេញសម្រាប់ទុកពូជ ការបាត់បង់ក្នុងពេលប្រមូលផល ប្រើប្រាស់ការចិញ្ចឹមសត្វ តម្រូវការស្បៀងនៃប្រជាពលរដ្ឋក្នុងខេត្តប្រមាណជាង១លាននាក់ និងភ្ញៀវទេសចរផងដែរ នឹងអាចនៅសល់ស្រូវប្រមាណជា ជាង២៨ម៉ឺនតោន ដែលគិតជាអង្ករប្រហែលជា ជាង ១៨ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តាមតម្រូវការផ្សេងៗទៀត និងនាំចេញទៅក្រៅប្រទេសផងដែរ។

ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កត់សម្គាល់ថា ខេត្តសៀមរាប ទោះបីឆ្នាំ២០១៩កន្លងទៅ មានជួបប្រទះនូវបាតុភូតធម្មជាតិ ( គ្រោះរាំងស្ងួត និង ទឹកជំនន់ )ក៏ដោយ ប៉ុន្តែខេត្តមួយនេះ នៅតែរក្សាបាន នូវភាពរីកចម្រើននៃវិស័យកសិកម្ម។ សមិទ្ធផលនេះ បានបង្ហាញពីការចាត់វិធានការ និងការចុះជួយអន្តរាគន៍ពីសំណាក់មន្រ្តីជំនាញ និងមន្រ្តីស្ថាប័នពាក់ព័ន្ធ ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ក្រសួងកសិកម្ម។ លើសពីនោះ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយស្តារនិងសង្គ្រោះស្ថានភាពនៃវិបត្តិគ្រោះមហន្តរាយទាំងនោះ មិនត្រឹមតែបានគិតគូរដល់ចំពោះផលដំណាំប៉ុណ្ណោះទេ តែត្រូវបានគិតគូរដល់ជីវភាពប្រជាកសិករ ក្នុងពេលឆ្លងកាត់គ្រោះធម្មជាតិទាំងនោះផងដែរ ដូចជាការផ្តល់ស្រូវពូជ ស្បៀងអាហារ និងមធ្យោបាយផ្សេងៗទៀត ។

យ៉ាងណាក៏ដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប មានប្រសាន៍ថា ការព្រួយបារម្ភ វាមិនអាចឃ្លាតឆ្ងាយពីអារម្មណ៍គិតគូររបស់ថ្នាក់ដឹកនាំនោះឡើយ ។ អនុសាសន៍ដ៏ខ្ពង់ខ្ពស់និងមានតម្លៃ នៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអំពាវនាវឲ្យមានការប្រើប្រាស់និងរក្សាទឹកឲ្យបានសមស្រប ដើម្បីបង្ការហានិភ័យដែលអាចនឹងកើតមានជាយថាហេតុនោះ គឺត្រូវតែជាការចងចាំ និងត្រូវយកទៅអនុវត្តនៅគ្រប់កាលៈទេសៈ ទាំងអស់ ។ អាជ្ញាធរខេត្តសៀមរាប សំណូមពរ ឲ្យមន្ទីរធនធានទឹក មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តសៀមរាប ត្រូវរួមសហការគ្នា ដោះស្រាយជាមួយគ្នា ដោយបន្តការស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីបញ្ជូនទឹកឲ្យបានទៅដល់ដីស្រែកសិករ និងទាន់ពេលវេលាជាងមុន ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបអង្ករ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប

អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប

សាលាពុទ្ធិកវិទ្យាល័យរាជបូព៌ ចាប់ផ្ដើមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០១៩-២០២០

សាលាពុទ្ធិកវិទ្យាល័យរាជបូព៌ ចាប់ផ្ដើមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០១៩-២០២០

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ ចាប់ផ្ដើមហើយនៅក្រុងសៀមរាប

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ ចាប់ផ្ដើមហើយនៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    185 shares
    Share 74 Tweet 46
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43
  • វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

    127 shares
    Share 51 Tweet 32

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (530)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,191)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,981)
  • ព័ត៌មានជាតិទូទៅ (206)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.