Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គណៈប្រតិភូ​ខេត្តសៀមរាប អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាលខេត្តសៀមរាប​

ដោយ Pothe Thun
08/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
102
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ កក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ា​ន ឃុន ប្រធានស្តីទី​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ខេត្ត រួមមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ បាន​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ និង ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​នៃ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ស្នងការរង​នគរបាល​ខេត្ត ដែល​បានទទួល មរណភាព កាលពី​ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ក្នុង​ជន្មាយុ​៥៧​ឆ្នាំ ដោយ​រោគាពាធ ហើយ​សព​ត្រូវបាន​តំកល់ទុក​ធ្វើ​ទក្ខិណាទាន ទៅតាម​ប្រពៃណី​សាសនា​នៅ​វត្ត​កេស​រា​រាម ភូមិ តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ។​

​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​នោះដែរ ឯកឧត្តម អ៊ា​ន ឃុន និង ឯកឧត្តម ទៀ សីហា និង ប្រតិភូ បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង នៃ​ការបាត់បង់​មន្ត្រី​ថ្នាក់ដឹកនាំ​មួយរូប​ដ៏​ឆ្នើម​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដែល​ពោ​ពេញ​ទៅដោយ​បទពិសោធន៍ បច្ចេកទេស ក្នុងការ​ដឹកនាំ និង បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ​កន្លងមក ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ច​ការកសាង និង អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា នៅតាម​មូលដ្ឋាន​នៃ​កង​នគរបាលជាតិ ។

​ឆ្លងតាម​ដំណាក់កាល​ក្នុងការ​បំពេញភារកិច្ច​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ ដែលជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ឆ្នើម​ក្នុង​ការបញ្ជា​ដឹកនាំ ការបំពេញ​កាតព្វកិច្ច​ការពារជាតិ​មាតុភូមិ ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ ហើយ​ការបាត់បង់​ស្វាមី លោក ឪពុក ជាទី​ស្រឡាញ់រ​បស់បង​ស្រី និង​កូនៗ ចៅៗ​ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ត ស្នងការ​ខេត្ត អធិការនគរបាល ក្រុង ស្រុក និង​មន្ត្រីរាជការ ដែល​បាត់បង់​នូវ​កម្មាភិបាល​ឆ្មើ​ម​មួយរូប ក៏​ដូច​ការបាត់បង់​នូវ​វត្ថុ​អ្វីមួយ​ដែល​រកត​ម្លៃ​អ្វី​មក​ប្រៀបធៀប ផ្ទឹម​ពុំបាន នៅក្នុង​ក្រុមគ្រួសារ និង សង្គមជាតិ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គណៈប្រតិភូ​បានធ្វើ​ការបូជា​ទៀនធូប ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ សូម​ឲ្យ​លោក​បាន​ទៅកាន់​សុខតិភព​ថ្មី ព្រមទាំង​បែរ​ងាកក្រោយ​ឲ្យ​ពរជ័យ​ដល់​ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង ឲ្យ​ស្គាល់​នូវតែ​សុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ។​

​ក្នុងនោះដែរ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានប្រគល់​នូវ​លិខិត​រំលែក​ទុក្ខ​របស់​ខេត្ត និង បច្ច័យ ចំនួន ២​លាន​រៀល ដើម្បី​ចូលរួម​ជាមួយ​ក្រុមគ្រួសា​រ​នៃ​សព ឧ​ត្ត​ម​សេនីយ៍​ទោ ក័​ន្ត សម្បត្តិ យកទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ​បុណ្យសព​ទៅតាម​គន្លង​ប្រពៃណី​ព្រះ​សាសនា ៕

​អត្ថបទ និង រូបថត : លោក ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: គណៈប្រតិភូ​ខេត្តសៀមរាបគោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងមហាផ្ទៃ បើក​វគ្គ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មកពី​ខេត្ត​ចំនួន​៤

ក្រសួងមហាផ្ទៃ បើក​វគ្គ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មកពី​ខេត្ត​ចំនួន​៤

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.