Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃ បើក​វគ្គ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មកពី​ខេត្ត​ចំនួន​៤

ដោយ Pothe Thun
08/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សិក្ខាកាម​ជា​សមាជិក​ក្រុមប្រឹក្សា ចំនួន​៥៤​នាក់ ក្នុង​ខេត្ត​ចំនួន​បី រួមមាន​ខេត្តសៀមរាប កំពង់ធំ ខេត្ត​ត្បូងឃ្មុំ និង ខេត្តកំពង់ចាម ចូលរួម បើក​វគ្គ​បណ្តុះបណ្តាល​ត​ម្រ​ង់​ទិស ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែប​វិមជ្ឈការ សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ក្រោម​វត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក ឈួន បុ​ណ្ណា ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​។​

​តាមរយៈ​ការគ្រប់គ្រង​រដ្ឋបាល តាមបែប​វិមជ្ឈការ រាជ​រដ្ឋា​ផិ​បាល​កម្ពុជា​បានប្រគល់​នូវ​ភាពជា​ម្ចាស់​លើ​មុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និង​ធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង បុគ្គលិក​) ឲ្យ​ទៅ​ក្រុមប្រឹក្សា​នៅ​ថ្នាក់ក្រោម​ជាតិ ដូចជា ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មូលដ្ឋាន​។​

​មានប្រសាសន៍​នា​ព្រឹក​ថ្ងៃទី ០៨ ខែ កក្កដា​នេះ លោក ពៅ ពិសិដ្ឋ បាន​លើកឡើងថា វគ្គ​បណ្តុះបណ្ដាល​នេះ គឺជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ទៅដល់​ឯកឧត្តម លោកជំទាវ លោក អ្នកស្រី ដែលជា​សមាជិក​ក្រុម ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ទើប​ជាប់ឆ្នោត​ថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ ។ ជាមួយគ្នានេះដែរ វា​ក៏​ជាការ​ចូលរួម​ក្នុងការ​ចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍​ជូន​ដល់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ទើប​ចូលកាន់​មុខតំណែង​របស់ខ្លួន ក្នុងការ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ និង បន្ត​ពង្រឹង​យន្តការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្នុង​នីតិកាល​ថ្មី​នេះ​ឲ្យ​ធានាបាន​នូវ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ព្រមជាមួយ​នឹង​ភាព​ស័ក្តិសិទ្ធិ នៃ​រដ្ឋបាល​សាធារណៈ​ថ្នាក់ក្រោម​ជាតិ​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បាន​គូសបញ្ជាក់ថា កា​ពង្រឹងសមត្ថភាពរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​ចាត់ទុកថា មាន សារៈសំខាន់​ចាំបាច់​មិនអាច​មើលរំលង​បានឡើយ ។

​ម្យ៉ាងទៀត តាមរយៈ​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ សម្រាប់​ការ អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​យកចិត្តទុកដាក់​ខ្លាំង ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ទាំង​ក្រុមប្រឹក្សា និង មន្ត្រីរាជការ​ស៊ីវិល ដែល​កំពុង​បម្រើ​ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គាំទ្រ​ដល់​ការកសាង​សមត្ថភាព ក្នុងការ​បំពេញការងា​រ​របស់​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ។ លោក​ក៏មាន​បានធ្វើការ​ផ្តាំផ្ញើ និង​ណែនាំ​មួយចំនួន ព្រមទាំង​បាន​ផ្តល់នូវ​បទពិសោធន៍​ការងារ​ល្អៗ មួយចំនួន​ដល់​សិក្ខាកាម និង មាន​សង្ឃឹមថា វគ្គ​បណ្តុះបណ្តាល​នេះ ឯកឧត្តម លោកជំទាវ នឹង​ទទួលបាន​នូវ​ចំណេះដឹង ថ្មីៗ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​អនុវត្ត តួនាទី ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង លើកកម្ពស់​ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និង រួមចំណែក​ក្នុងការ​សម្រេច​គោលដៅ នៃ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល​កម្ពុជា កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀតផង ៕

​លោក ពៅ ពិសិដ្ឋ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា បើក​វគ្គ​បណ្តុះបណ្តាល​ត​ម្រ​ង់​ទិស ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែប​វិមជ្ឈការ សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ ក៏​ស្របទៅតាម​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​គាំទ្រ​ដល់​ការកសាង​សមត្ថភាព ក្នុងការ​បំពេញការងា​រ​របស់​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​ផ្តាំផ្ញើ និង​ណែនាំ​មួយចំនួន ព្រមទាំង​បាន​ចែករំលែក​នូវ​បទពិសោធន៍​ការងារ​ល្អៗ មួយចំនួន​ដល់​សិក្ខាកាម និង​សង្ឃឹមថា វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​នូវ​ចំណេះដឹង ថ្មីៗ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​អនុវត្ត តួនាទី ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង លើកកម្ពស់​ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និង រួមចំណែក​ក្នុងការ​សម្រេច​គោលដៅ នៃ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល​កម្ពុជា កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀតផង ៕

​អត្ថបទ និង រូបថត : លោក ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​ក្រសួងមហាផ្ទៃ​វគ្គ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព​ដល់​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​​វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែប​វិមជ្ឈការ សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ពលរដ្ឋ​ម្នា​ក់នៅ​ឃុំ​បាគង ជីកដី​ប្រទះឃើញ​បដិមា​ធំ​មួយ​នៅក្នុង​ក​សិន្ធុ​ប្រាសាទ​ព្រះ​គោ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

លុយ​សុទ្ធ​ខុសច្បាប់​ជាង​២​លាន​ដុល្លារ នាំយក​ពី​ប្រទេស​ចិន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នៅ​សៀមរាប​

លុយ​សុទ្ធ​ខុសច្បាប់​ជាង​២​លាន​ដុល្លារ នាំយក​ពី​ប្រទេស​ចិន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​នៅ​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.