សំរាមប្លាស្ទិក ត្រូវបានកែច្នៃប្រើជាវត្ថុធាតុផ្សំយ៉ាងសំខាន់ ក្នុងការផលិតឥដ្ឋបរិស្ថាន សម្រាប់គ្រឿងសំណង់
សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា" ឥដ្ឋអេកូ "។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ ...