Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សំរាមប្លាស្ទិក ត្រូវបានកែច្នៃប្រើជាវត្ថុធាតុផ្សំយ៉ាងសំខាន់ ក្នុងការផលិតឥដ្ឋបរិស្ថាន សម្រាប់គ្រឿងសំណង់ 

ដោយ Pothe Thun
21/08/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សេដ្ឋកិច្ច និង កសិកម្ម
សំរាមប្លាស្ទិក ត្រូវបានកែច្នៃប្រើជាវត្ថុធាតុផ្សំយ៉ាងសំខាន់ ក្នុងការផលិតឥដ្ឋបរិស្ថាន សម្រាប់គ្រឿងសំណង់ 
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា” ឥដ្ឋអេកូ “។

លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ មកធ្វើជាអុស ដើម្បីដុតឥដ្ឋប្រពៃណី ឬឥដ្ឋបុរាណ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេស និងការចុះពិនិត្យទីតាំងផលិតឥដ្ឋអេកូ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ លោក សុខ ធី បានលើកឡើងថា ឥដ្ឋបុរាណ ដែលផលិតអំពីដីឥដ្ឋ ក៏បានបង្កជាហានិភ័យមួយចំនួនដល់អ្នកបំពេញការងារ ហើយដើម្បីបានឥដ្ឋមកប្រើ គេត្រូវការអុសយ៉ាងច្រើន ដើម្បីដុតវា។ ចំណែកឥដ្ឋអេកូ វាបានប្រើវត្ថុធាតុផ្សំដូចជា ស៊ីម៉ង់ត៍ ដីខ្សាច់ កម្ទេចសំរាមប្លាស្ទិក និងដីក្រហម យកមកលាយបញ្ចូលគ្នារួចបញ្ចូលទៅក្នុងពុម្ពជាការស្រេច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយមើលឃើញអំពីផលចំណេញលើផ្នែកបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានសហការក្នុងការអនុវត្តគម្រោងផលិតឥដ្ឋអេកូនេះឡើង។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល លោក យុក សេងឡុង បានឲ្យដឹងថា ការប្រើប្រាស់ឥដ្ឋអេកូនេះ បានផ្តល់អត្ថប្រយោជន៍ធំៗបីយ៉ាង ទី១ បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដោយសារគម្រោងនេះ បានផ្តល់ការងារឲ្យពួកគាត់។ ទី២ ប្រាក់កម្រៃដែលបានមកពីការលក់ឥដ្ឋនេះចំនួន ១០ភាគរយ ត្រូវបានប្រើប្រាស់នៅក្នុងការអភិរក្សធនធានជលផលរបស់កម្ពុជា និងទី៣ បានជួយកាត់បន្ថយពីការបំពុលបរិស្ថាន ដែលបង្កឡើងដោយសំរាមប្លាស្ទិក។ លោកបន្តថា ក្រៅពីការផលិតឥដ្ឋអេកូនេះ អង្គការក៏បានជួយដល់ប្រជាពលរដ្ឋទាំងនោះឲ្យពួកគាត់បង្កើតជាមុខរបរកែច្នៃសំរាមប្លាស្ទិក ធ្វើជាផលិតផលផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: សំរាម​ប្លា​ស្ទិ​កឥដ្ឋអេកូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកសម្ភារៈសុខាភិបាល ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកសម្ភារៈសុខាភិបាល ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីភាគខាងត្បូង នៃប្រាសាទអង្គរវត្ត

ក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីភាគខាងត្បូង នៃប្រាសាទអង្គរវត្ត

កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.