Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
23/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក លី សំរិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកលោកស្រី អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ បានលើកឡើងថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាលព្យាករណ៍ថា នឹងសម្រេចបាននូវអត្រាកំណើនក្នុងរង្វង់៦,៦% ដែលកំណើននេះហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣ ដែលមានកំណើនក្នុងអត្រា៥,៦%។ ហើយចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ អាចសម្រេចបានគឺពឹងទៅលើការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។

លោក លី សំរិទ្ធ បានបញ្ជាក់ថា យោងតាមសារាចររបស់រាជរដ្ឋាភិបាល ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាខាងលើ គឺត្រូវបានគិតគូរក្នុងកម្រិតបន្ទាត់មូលដ្ឋាន ស្របពេលដែលទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់កាន់តែមានភាពមិនប្រាកដប្រជាខ្ពស់នោះ។ ផ្អែកលើសមិទ្ធកម្ម ក្នុងកម្រិតបន្ទាត់មូលដ្ឋាននេះ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានគាំទ្រដោយវិស័យសំខាន់មួយចំនួន រួមមាន៖ ទី១.វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ។ ទី២.វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ ខណៈអនុ- វិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩ ។ ទី៣.វិស័យសេវាកម្ម ត្រូវបាន ព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា៦,៩% ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមានអនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ខណៈដែលអនុវិស័យអចលនទ្រព្យត្រូវបានរំពឹងថា នៅបន្តសម្រេចបានកំណើនទាបជាងនិន្នាការធម្មតា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈគោលនយោបាយ នៅក្នុងឆ្នាំដំបូងនៃរដ្ឋាភិបាលនីតិកាលទី៧ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវបង្កើនការវិនិយោគ និងបង្កើតតម្លៃបន្ថែមលើមូលដ្ឋានកំណើនសេដ្ឋកិច្ចដែលមានស្រាប់ ជាមួយនឹងការជំរុញឱ្យមានការវិនិយោគទៅលើប្រភពថ្មីនៃកំណើនដែលមានសក្តានុពលសេដ្ឋកិច្ច ដែលមានផលិតភាពខ្ពស់ ព្រមទាំងបន្តពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់សមត្ថភាពមន្រ្តី របបសោធន៍ជូននិវត្តជន និងជំនួយសង្គមផ្សេងៗក៏ដូចជាការបន្ដដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការ។ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម កសាងភាពធន់នៃសង្គមកម្ពុជា និងធានាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍សំខាន់ដ៍ទៃផ្សេងៗទៀតដែលមានចែងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលត្រូវបានបញ្ចប់ក្នុងចុងនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្តពហុកោណសម្រាប់នីតិកាលទី៨ នឹងដាក់ចេញឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ច្បាប់ស្ដីពីហិរញ្ញវត្ថុរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

សមាគមក្លិបទេសចរណ៍សៀមរាបរំពឹងថា រាជរដ្ឋាភិបាលថ្មី នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់រីកចម្រើន ក្រោយវិបត្តិកូវីដ-១៩

សមាគមក្លិបទេសចរណ៍សៀមរាបរំពឹងថា រាជរដ្ឋាភិបាលថ្មី នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់រីកចម្រើន ក្រោយវិបត្តិកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរខេត្តសៀមរាបជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.