Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមក្លិបទេសចរណ៍សៀមរាបរំពឹងថា រាជរដ្ឋាភិបាលថ្មី នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់រីកចម្រើន ក្រោយវិបត្តិកូវីដ-១៩

ដោយ Pothe Thun
23/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សមាគមក្លិបទេសចរណ៍សៀមរាបរំពឹងថា រាជរដ្ឋាភិបាលថ្មី នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់រីកចម្រើន ក្រោយវិបត្តិកូវីដ-១៩
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ក្រោយវិបត្តិកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន ជាក់ស្ដែងនៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣លាននាក់ មានការកើនឡើងប្រមាណ ១៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួនប្រមាណ ១លាននាក់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ហ្វីលីព សែត កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ជាមួយនោះ លោក ហ្វីលីព សែត កៅ ក៏បានមើលឃើញពីចំណុចខ្លាំងរបស់ប្រទេសកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសុទ្ធសឹងតែជាបញ្ញាវ័ន្តពោរពេញទៅដោយឋាមពល ដើម្បីរួមគ្នាបញ្ចេញស្នាដៃក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន ។

គួររំលឹកថា ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ប្រទេសកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ដែលផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី។ ផែនការយុទ្ធសាស្រ្តជាតិនេះដែរក៏បានដាក់ចេញដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន៖

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

-គោលដៅយុទ្ធសាស្រ្តទី១ ផ្ដោតលើការលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៥ រួមមាន៖ ១-ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ, ២-ការសិក្សាទីផ្សារ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍, ៣-ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍, ៤-ការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍, ៥-ការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍។

-គោលដៅយុទ្ធសាស្រ្តទី២ ផ្ដោតលើការលើកកម្ពស់និរន្តរភាពទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ រួមមាន៖ ១-ការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ២-ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍, ៣-ការលើកកម្ពស់ចីរភាពបរិស្ថាន និងធនធានធម្មជាតិ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

-គោលដៅយុទ្ធសាស្រ្តទី៣ ផ្ដោតលើការលើកកម្ពស់បរិយាបន្នទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន២ រួមមាន៖ ១-ការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាំងអស់គ្នា ២-ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: សមាគមក្លិបទេសចរណ៍សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរខេត្តសៀមរាបជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) 

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) 

ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.