ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវាក ស្ងប់ស្ងែងពីប្រាសាទអង្គរវត្ត ថាពិតជាអច្ឆរិយៈវត្ថុក្នុងលោក ដែលមិនអាចគណនាបាន
នារសៀលថ្ងៃអាទិត្យទី១៤ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋស្លូវាក បានអញ្ជើញទៅទស្សនារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ប្រាសាទអង្គវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយដ៏អស្ចារ្យរបស់កម្ពុជា។ តាមរយៈសម្រង់សំដីពីអ្នកបកប្រែភាសា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាក មានប្រសាសន៍ថា៖ ឯកឧត្តម និងក្រុមគណៈប្រតិភូនៃប្រទេសស្លូវ៉ាក ខណៈ អញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ដោយបានសម្តែងនូវអារម្មណ៍រំភើប ...