Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ដោយ Pothe Thun
01/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឆ្លៀតក្នុងឱកាសដ៏មមាញឹកប្រកបដោយទឹកចិត្តអាណិត ស្រលាញ់ រាប់អាន ក្រោមដំបូលសន្តិភាពតែមួយ ដោយមិនរើសអើងក្នុងសកម្មភាពមនុស្សធម៍នៃចលនា ចែករំលែកធនធានផ្ទាល់ខ្លួន និងការកៀងគរបាននូវការជួយឧបត្ថមបន្ថែមជាបន្តបន្ទាប់ផងនោះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី ខេង ខេមរា នាយផ្នែករដ្ឋបាលសរុប និងជាសមាជិកទទួលការងារអាគារឃាត់ខ្លួនស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រួមជាមួយអាជ្ញាធរសង្កាត់ស្វាយដង្គំ បានអញ្ជើញចុះសួរសុខទុកនាំយកនូវគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់ជូនប៉ុស្តិ៍នគរបាលស្វាយដង្គំ និងប្រជាការពារភូមិកន្ត្រក ៣គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ខេង ខេមរា មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលពីតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ កំពុងជួបប្រទះនៅការខ្វះខាតខណ:ពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតដោយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

លោក ខេង ខេមរា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងសូមកោតសសើរចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅក្នុងខេត្ត ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ ព្រោះយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់ ដោយបានធ្វើការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា អំណោយដែរបានប្រគល់ជូននាឱកាសនោះដែររួមមាន៖ ប៉ុស្តិ៍នគរបាលស្វាយដង្គំ ទទួលបាន៖ អង្ករ៥០គីឡូ ,មីកំប៉ុង ៤យួរ ,ត្រីខ ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ ,ទឹកសុទ្ធ ២កេស និងថវិកា១០ម៉ឺនរៀល។ ចំនែកគ្រួសារប្រជាការពារ៣គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូ ,មីកំប៉ុង ២យួរ ,ត្រីខ ១យួរ ,ទឹកស៊ីអ៊ីវ ២យួរ ,ទឹកសុទ្ធ ២កេស និងថវិកា១០ម៉ឺនរៀល៕

អត្ថបទ និង រូបភាព៖ លោកស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ធ្វើចត្តាឡីស័កប៉ុស្តិ៍នគរបាលស្វាយដង្គំភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.