Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

ដោយ Pothe Thun
01/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីនិងជា អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន។ ការអំពាវនាវរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះក្នុងសិក្ខាសាលាស្តីពី ការសំរេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០១ ខែកក្កដា ដែលសិក្ខាសាលានេះដែរមានការឧបត្ថម្ភគាំទ្រដោយស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះដែរឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញ ចំពោះការគាំទ្រដ៏សប្បុរសរៀបចំព្រឹត្តិការណ៍នេះបានទាន់ពេលវេលា ដោយសហការរៀបចំជាមួយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន(ARMAC) ហើយលោកទេសរដ្ឋមន្រ្តី សង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់នូវទិសដៅត្រឹមត្រូវឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពសកម្មភាពមីនក្នុងការជួយសម្រេចបាននូវចក្ខុវិស័យរបៀបវារៈឆ្នាំ២០៣០ នៃការធានាថា “គ្មាននរណាម្នាក់នៅសេសសល់ (No one is left behind)” ក្លាយជាការពិត ដែលរាល់លទ្ធផលនៃការពិភាក្សា នឹងត្រូវបានប្រែក្លាយទៅជាសកម្មភាពប្រកបដោយអត្ថន័យនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍ និងការធានាបាននូវស្ថេរភាពនយោបាយ។

ឯកឧត្តម បញ្ជាក់ថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានបង្កើតឡើងរយៈពេល ៩ ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ហើយក្រោយមកមេដឹកនាំអាស៊ានបានទទួលយកសំណើនេះជាបន្តបន្ទាប់។ រយៈពេល ៤ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ២០១៧ ARMAC បានក្លាយជាមជ្ឈមណ្ឌលដ៏គួរឱ្យទុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ មិនត្រឹមតែលើការងារសហគមន៍សន្តិសុខនយោបាយអាស៊ាន២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍភាពជាដៃគូ សម្របសម្រួលការចែករំលែកចំណេះដឹង និងការគាំទ្រគំនិតផ្តួចផ្តើមខាងត្បូង-ខាងត្បូងនៅក្នុងតំបន់ផងដែរ។ សកម្មភាពមីនពិតជាមានតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ជាបន្ទាន់ ដែលបណ្តាលមកពីវត្តមាននៃគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដទៃទៀតក្នុងសម័យសង្រ្គាម ព្រមទាំងបានធ្វើឲ្យបណ្តាប្រទេសដែលនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងហ្វីលីពីន ត្រូវការការគាំទ្របន្ទាន់ពីបណ្តាប្រទេសដែលមិនរងផលប៉ះពាល់ និងប្រទេសម្ចាស់ជំនួយ ហើយគ្រប់ភាគីពាក់ព័ន្ធ ចាំបាច់ត្រូវរួបរួមគ្នា និងប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពសកម្មភាពមីន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរឲ្យដឹងថា ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ សកម្មភាពមីន និងសហគមន៍អភិវឌ្ឍន៍ បានធ្វើការរួមគ្នាជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការរំដោះផ្ទៃដីជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ផ្តល់នូវផលវិជ្ជមានភ្លាមៗ និងបានរួមចំណែកដល់ការស្តារឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងរយៈពេលវែងនៅក្នុងប្រទេសដូចជា កម្ពុជា ឡាវ វៀតណាម និងថៃ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរឹងមាំ និងស្ថិតស្ថេររបស់ខ្លួនក្នុងការកម្ចាត់គ្រាប់មីនដែលត្រូវបានស្គាល់អោយអស់នៅត្រឹមឆ្នាំ ២០២៥ ព្រមទាំងបានចាត់ទុកវិស័យបោសសម្អាតមីន ចូលរួមគាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាពី លោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, លោក នង សកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ ARMAC, លោក Sidharto R. Suryodipuro អគ្គនាយកកិច្ចសហប្រតិបត្តិការអាស៊ាននៃក្រសួងការបរទេសឥណ្ឌូនេស៊ី និងលោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបតិ្ត ARMAC និងភាគីពាក់ព័ន្ធសកម្មភាពមីនថ្នាក់ជាតិ-តំបន់-អន្តរជាតិ ជាច្រើនទៀតចូលរួមប្រជុំតាមប្រព័ន្ធវីដេអូផងដែរ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: សកម្មភាពមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.