Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

ដោយ Pothe Thun
02/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមរយៈវីឌីអូ Zoom ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលគណៈកម្មការបានអនុវត្តក្នុងរយៈពេល ០៦ខែ ឆ្នាំ២០២១កន្លងទៅ និងលើកទិសដៅបន្តក្នុងការទប់ស្កាត់ការផ្សាយ និងចែករំលែកព័ត៌មានមិនពិត ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម អ៊ុក ប្រាថ្នា បានបង្ហាញថា បច្ចុប្បន្នស្ថានភាពនៃការផ្សាយព័ត៌មានក្លែងក្លាយនាពេលបច្ចុប្បន្ន ហាក់មានសភាពធូស្រាលបន្តិចហើយបន្ទាប់ពីគណៈកម្មការបានសហការអនុវត្តចាត់វិធានការ និងត្រួតពិនិត្យជាប្រចាំជាមួយស្ថាប័នពាក់ព័ន្ធ លើការផ្សព្វផ្សាយរបស់ជនអគតិមួយចំនួន។ ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបច្ចុប្បន្ននេះ បង្កឡើងដោយជនអនាមិក ដើម្បីបំពុលសង្គម និងវាយប្រហារមកលើរាជរដ្ឋាភិបាល ក្នុងន័យឱ្យសាធារណៈជនយល់ច្រឡំមកលើការអនុវត្តការងាររបស់ថ្នាក់ដឹកនាំប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផុស សុវណ្ណ អនុប្រធានអចិន្ត្រៃគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានបញ្ជាក់ថា ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានស្រង់ប្រភពដែលផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន ៩០០ករណី រួមមាន៖ ញុះញង់ រិះគន់រាជរដ្ឋាភិបាល និងប្រឌិតបំភ្លៃកាពិតចំនួន ៤១៣ករណី, ជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន ៣៤៦ករណី និងព័ត៌មានមិនពិត និងបំពុលសង្គមចំនួន ៩២ករណី។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តម ផុស សុវណ្ណ បញ្ជាក់ទៀតថា ក្នុងចំណោមព័ត៌មានមិនពិតខាងលើ គណៈកម្មការបានចាត់វិធានដូចជា បញ្ជូនទៅក្រុមការងារអន្តរក្រសួងដើម្បីស្រាវជ្រាវ និងចាត់វិធានការចំនួន ៥៣ករណី ក្នុងនោះ៖ យូធូប ៣ករណី, Tik Tok ២៣ករណី, គេហទំព័រ ២ករណី, ហ្វេសប៊ុក ២៥ករណី ហើយសមត្ថកិច្ចបានចាត់វិធានការជាបន្តបន្ទាប់ មានទាំងអប់រំ ណែនាំ ធ្វើកិច្ចសន្យា មានទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រាប់ជនបង្កដែល នៅក្នុងស្រុក។ ដោយឡែក ក្រុមជនបង្កដែលនៅក្រៅប្រទេស គឺបានកំណត់មុខសញ្ញា និងកសាងសុំរឿងត្រៀមចាត់វិធានការបន្ត។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានសម្រេច លុបអាជ្ញាប័ណ្ណរបស់អង្គភាពព័ត៌មានចំនួន០៨ ដែលបានអនុវត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានផងដែរ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ជាវិធានការ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ ឯកជន និងអ្នកជំនាញកន្លងមកបានចូលរួមបញ្ចាក់ បំភ្លឺ និងផ្សព្វផ្សាយបន្សាបនូវរាល់ការផ្សាយព័ត៌មានមិនពិតទាំងឡាយ ជាពិសេសក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩, យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ,ការអនុវត្តវិធានការបិទខ្ទប់ និងបញ្ហាសង្គមនានាជាដើម៕

អត្ថបទ៖ លោក បុង ឆវន្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងព័ត៌មានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

សង្គមស៊ីវិលនៅខេត្តសៀមរាប៖ ការទុកចិត្តលើខ្លួនឯង និងអ្នកដទៃជាមួយដោយការជួបប្រមូលផ្ដុំគ្នា ជាភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩

សង្គមស៊ីវិលនៅខេត្តសៀមរាប៖ ការទុកចិត្តលើខ្លួនឯង និងអ្នកដទៃជាមួយដោយការជួបប្រមូលផ្ដុំគ្នា ជាភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៤៧នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ព្យាបាលជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៤៧នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ព្យាបាលជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.