Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

សង្គមស៊ីវិលនៅខេត្តសៀមរាប៖ ការទុកចិត្តលើខ្លួនឯង និងអ្នកដទៃជាមួយដោយការជួបប្រមូលផ្ដុំគ្នា ជាភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩

ដោយ Pothe Thun
02/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
សង្គមស៊ីវិលនៅខេត្តសៀមរាប៖ ការទុកចិត្តលើខ្លួនឯង និងអ្នកដទៃជាមួយដោយការជួបប្រមូលផ្ដុំគ្នា ជាភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី សារឿន ចន្នី អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ( PDP ) ប្រចាំខេត្តសៀមរាប បានបញ្ជាក់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវវ័យ ដែលបាននឹងកំពុងមានទំនុកចិត្តលើខ្លួនឯង និងលើអ្នកដទៃ ជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយ ដោយបានប្រមូលផ្ដុំជួបជុំគ្នា សុទ្ធសឹងតែអាចនឹងក្លាយជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារសាច់ញាតិ បងប្អូន និងមនុស្សជុំវិញខ្លួន បើសិនជាមិនចូលរួមអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី សារឿន ចន្នី មានប្រសាសន៍ឲ្យដឹងទៀតថា បើទោះបីជាក្នុងបរិបទកូវីដ ១៩នេះ ប្រជាពលរដ្ឋ ជាពិសេសយុវវ័យបានចូលរួមភាគច្រើនជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ យ៉ាងណាក្ដី ក៏នៅមានប្រជាពលរដ្ឋ និង យុវវ័យមួយចំនួនតូច នៅតែលួចលាក់ជួបជុំប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងស្រវឹង ដែលនេះនៅតែជាបញ្ហាចំបង និង ជាផ្នែកមួយនៃការចម្លងជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវវ័យ កុំឲ្យមានការទុកចិត្តលើខ្លួនឯង និងអ្នកដទៃ ជាពិសេសចំពោះអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចហើយ ត្រូវតែបន្ដអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួនទេនោះ ក្នុងនោះ៣កុំ មាន ៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញ ចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង ៣ការពារ មាន ៖ ត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ , លាងដៃជាមួយសាប៊ូ អាល់កុលឬជែល , រក្សាគម្លាតសង្គមជាដើម។

សូមរំលឹកថា កាលពីពេលថ្មីនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺការពារបានចំពោះតែបុគ្គល ដោយការពារមិនអ្នកជំងឺធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ ឬស្លាប់តែប៉ុណ្ណោះ មិនមែនការពារការចម្លងជំងឺកូវីដ-១៩ នោះឡើយ ដូចនេះ ប្រជាពលរដ្ឋទាំងដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតែត្រូវបន្ដអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺហាមមិនឲ្យការជួបជុំប្រមូលផ្ដុំគ្នាជាដាច់ខាត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩សង្គមស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៤៧នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ព្យាបាលជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៤៧នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ព្យាបាលជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។

អំណោយសប្បុរសធម៌បានឧបត្ថម្ភដល់កងកម្លាំងប៉ូលីស កងរាជអាវុធហត្ថ ប្រជាការពារភូមិចំនួន១៦គោលដៅនៅក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប

អំណោយសប្បុរសធម៌បានឧបត្ថម្ភដល់កងកម្លាំងប៉ូលីស កងរាជអាវុធហត្ថ ប្រជាការពារភូមិចំនួន១៦គោលដៅនៅក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប

សហគមន៍ខ្មែរឥស្លាមខេត្តសៀមរាប ជីករណ្តៅសម្រាប់ត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ 

សហគមន៍ខ្មែរឥស្លាមខេត្តសៀមរាប ជីករណ្តៅសម្រាប់ត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.