Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

សហគមន៍ខ្មែរឥស្លាមខេត្តសៀមរាប ជីករណ្តៅសម្រាប់ត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ 

ដោយ Pothe Thun
04/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែ កក្កដាឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីករាលដាល នៃជម្ងឺកូវីដ-១៩ របស់សហគមន៍ខ្មែរឥស្លាមខេត្ត បានដឹកនាំក្រុមការងារចុះទៅកាន់ទីតាំងដីសម្រាប់ត្រៀមទុកតម្កល់សពសាសនិកឥស្លាមក្នុងករណីស្លាប់ដោយសារឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងភូមិគោកក្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្នុងការជីករណ្តៅទុកត្រៀមសម្រាប់បញ្ចុះសពរបស់បងប្អូនសាសនិកឥស្លាមដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ធ្វើឡើងដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក។ ក្នុងការចុះទៅពិនិត្យ និងជីករណ្តៅសម្រាប់បញ្ចុះសពនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឡុង រដ្ឋារក្ស អភិបាល នៃគណ:អភិបាលស្រុកអង្គរធំ និងលោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងមានអាជ្ញាធរភូមិ ឃុំគោកគ្រើល ចូលរួមផងដែរ ។

ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុម ការងារនេះ បានមានប្រសាសន៍ថា ចំពោះការជីករណ្តៅត្រៀមទុកនេះ គឺមិនមែនជាការប្រមាថដល់អាយុជីវិតរបស់បងប្អូនសាសនិកឥស្លាម ដែលបានឆ្លងជម្ងឺកូវីដ-១៩នោះទេ គឺគ្រាន់តែដើម្បីរៀបចំត្រៀមទុកការពារទុកជាមុន និងដើម្បីគាំទ្រដល់ក្រុមការងារដែលត្រូវរៀបចំបញ្ចុះសពឲ្យប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលាតែប៉ុណ្ណោះ ។ ឯកឧត្តម ក៏បានមានប្រសាសន៍បញ្ជាក់ថា ពេលនេះក្រុមការងារបានធ្វើការជីករណ្តៅត្រៀមទុក បានចំនួន ៥រណ្តៅ ហើយចំពោះការជីករណ្តៅទុកសម្រាប់បញ្ចុះសពនេះ គឺជាថវិការបស់បងប្អូនសប្បុសរសជនខ្មែរសាសនិកឥស្លាម ក្នុងខេត្តសៀមរាប ដែលបានចូលរួមបរិច្ចាគដល់ក្រុមការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់សហគមន៍ខ្មែរឥស្លាមខេត្ត ផងដែរ៕

អត្ថបទ និងរូបភាព: លោកទ្រា ពន្លឺ កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: បញ្ចុះសពស្លាប់ដោយសារជំងឺកូវីដ-១៩សហគមន៍ខ្មែរឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការមនុស្សធម៌ផ្ដល់ផ្ទះជាច្រើងខ្នង ជូនពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប !

អង្គការមនុស្សធម៌ផ្ដល់ផ្ទះជាច្រើងខ្នង ជូនពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប !

ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ចំនួន១៨នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ចំនួន១៨នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យ នៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ !

អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យ នៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.