Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យ នៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ !

ដោយ Pothe Thun
06/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿន នៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩រួចមក នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានសម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍នេះ។ អាហារដ្ឋាន និងតូបលក់នំបញ្ចុក និងតូបលក់ដូរផ្សេងៗទៀត ដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្ម ក្នុងដំណាក់កាលនេះផងដែរ។

គ្រាន់តែអំឡុងពេល ២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់ និងស្លាប់ ១នាក់ ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជិត ៣០០នាក់ ត្រូវបានហ៊ុមព័ទ្ធធ្វើចត្តាឡីស័ក នៅស្ទើរគ្រប់ឃុំទាំងអស់របស់ស្រុក។ ក្នុងនោះ អ្នកពាក់ព័ន្ធថ្មីជាមួយនឹងម្តាយកូនអ្នកវិជ្ជមានកូវីដ-១៩ ដែលជាអ្នកលក់ដូរនៅក្នុងផ្សារព្រះដាក់ចន្លោះពី៥០ទៅ១០០នាក់ផ្សេងទៀតនឹងត្រូវយកសំណាកធ្វើតេស្តនៅថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២១។

បើតាមផេកហ្វេសប៊ុក ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុក បានឱ្យដឹងថា៖ រដ្ឋបាលស្រុក បានរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ និងតំបន់សំខាន់ៗនៅក្នុងឃុំ ហើយនឹងអនុវត្តការផាកពិន័យយ៉ាងតឹងរ៉ឹងបំផុត ចំពោះរាល់ការបំពានវិធានការរដ្ឋបាល ជាពិសេសការតម្រូវឱ្យពាក់ម៉ាស់ជាកំហិតនៅក្នុងទីសាធារណ: និងការហាមឃាត់ជាដាច់ខាតមិនឱ្យមានការប្រមូលផ្តុំជួបជុំគ្នាពិសារគ្រឿងស្រវឹងឡើយ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏សុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់នេះ ហើយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រះដាក់អាចប្រើប្រាស់ផ្សារបន្ទាយស្រី និងផ្សារស្រះស្រង់ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងចន្លោះពេលនេះបាន។ រដ្ឋបាលស្រុកសូមរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជាពិសេសអ្នករស់នៅក្នុងឃុំព្រះដាក់ ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការ:មិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត ដើម្បីរកមេរោគ។ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារនឹងរៀបចំឱ្យមានកន្លែងយកសំណាកធ្វើតេស្ត នៅក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្តងផងដែរ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស

កែសម្រួលដោយ៖ លីវ សុខុន

Tags: #ព៍ត៌មានខេត្តសៀមរាបផ្សារព្រះដាក់ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ១៤៤នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ជាសះស្បើយ ២៥នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ 

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ១៤៤នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ជាសះស្បើយ ២៥នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ 

សមាគមជីវិតនិងក្តីសង្ឃឹម បានសាងសង់លំនៅឋានជូនដល់គ្រួសារមួយដែលក្រីក្របំផុតនៅភូមិលៀបចាស់ ក្នុងស្រុកអង្គរធំ

សមាគមជីវិតនិងក្តីសង្ឃឹម បានសាងសង់លំនៅឋានជូនដល់គ្រួសារមួយដែលក្រីក្របំផុតនៅភូមិលៀបចាស់ ក្នុងស្រុកអង្គរធំ

អាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩

អាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.