Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គការមនុស្សធម៌ផ្ដល់ផ្ទះជាច្រើងខ្នង ជូនពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប !

ដោយ Pothe Thun
04/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងបរិបទនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវវិបត្ដិជំងឺកូវីដ-១៩ កំពុងឆ្លងកាត់គ្រោះមហន្តរាយ នៃការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ប៉ុន្ដែអង្គការមួយនៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប នៅតែលះបង់ថវិកាជួយសង់ផ្ទះ បង្គន់ និងអណ្ដូងទឹកជាច្រើនកន្លែងជូនពលរដ្ឋក្រីក្រ នៅខេត្ដនេះ ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់។

លោក ងឿម សុផារ៉ា ប្រធានគម្រោងផ្ទះមនុស្សធម៌ នៃអង្គការអប់រំជីវិត និងសុភមង្គល មានអាស័យដ្ឋានៅភូមិស្ពានក្អែក ស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋមួយចំនួននៅស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី លោកបានបង្កើតមូលនិធិគម្រោងផ្ទះមនុស្សធម៌នេះ គោលបំណង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាតជីវភាពនៅទីនោះអោយមានលំនៅឋាន បង្គន់ និងអណ្ដូងប្រើប្រាស់ដូចប្រជាពលរដ្ឋទូទៅផងដែរ។ លោកបានបន្ដថា មូលនិធិផ្ទះមនុស្សធម៌នេះ គឺធ្វើឡើងចាប់ពីឆ្នាំ២០១៧ មកម្ល៉េះ ដោយបានថវិកាពីសប្បុរសជនស្ម័គ្រចិត្ដនៅក្រៅប្រទេសទេស គឺសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា ផ្ទះដែលសង់ជូនពលរដ្ឋមួយខ្នងៗ ក្នុងតម្លៃជាង ១,៥០០ដុល្លារ ហើយគ្រួសារខ្លះផ្ដល់ជាបង្គន់ និងអណ្ដូងទឹកទៀតផង។

លោកបន្ដថា ចាប់ពីឆ្នាំ២០១៧មក លោក សង់ផ្ទះជូនពលរដ្ឋក្រីក្របានជាង ១០០ខ្នងផ្ទះ ដោយធ្វើពីឈើប្រក់ និងបាំងសង្ក័សី មានទំហំ ៤ម៉ែត្រ × ៦ម៉ែត្រ បើគិតថវិកាអស់ជាង ១០ម៉ឺដុល្លារ។ ហើយអណ្ដូងទឹកចំនួន ២០អណ្ដូង, បង្គន់ចំនួន ៦៥កន្លែង ដែលមានតម្លៃសរុបជាង ៤ម៉ឺនដុល្លារ។ លោកបានបន្ថែមថា ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ដែលមានបញ្ហាជំងឺកូវីដ-១៩នេះ លោកនៅតែមានមូលនិធិផ្ទះមនុស្សធម៌នេះ ជូនប្រជាពលរដ្ឋខ្វះខាតដដែល ហើយលោកមានការសប្បាយចិត្ដនៅពេលដែលបានធ្វើផ្ទះមនុស្សធម៌ជូនប្រជាពលរដ្ឋនៅជនបទនេះហើយជួបការលំបាកនេះ ជាពិសេសមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសម្រេចបានការងារនេះ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោកមានប្រសាសន៍ថា ផ្ទះមនុស្សធម៌ ដែលបានសាងសង់ឡើងថ្មីៗនេះ ដោយមានការចូលរួមជួយសាងសង់ ពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ប្រជាការពារ និងអាជ្ញាធម៌មូលដ្ឋានផងដែរ។ លោកបានបន្ដថា ការផ្ដល់ផ្ទះសប្បុរសធម៌នេះ ជាវប្បមធម៌ចែករំលែកដ៏មានប្រសិទ្ធភាព ក្នុងគ្រាលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរគាំទ្រជានិច្ចចំពោះផ្ទះមនុស្សធម៌ននេះ។ ជាពិសេស ជួយផ្ដល់ក្ដីសុខ និងការខ្វះខាតក្នុងអំឡុងពេលពលរដ្ឋជួបវិបត្ដិកូវីដ-១៩។ ជាមួយគ្នានេះ អាជ្ញាធរស្រុកមក៏បានជួយផ្ដល់ជាអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថិកាខ្លះៗ ដល់គ្រួសារពលរដ្ឋជិត ២០គ្រួសារផងដែរ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: អង្គការមនុស្សធម៌ផ្ដល់ផ្ទះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ចំនួន១៨នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ចំនួន១៨នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យ នៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ !

អាជ្ញាធរស្រុកបន្ទាយស្រី សម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យ នៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ !

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ១៤៤នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ជាសះស្បើយ ២៥នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ 

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ១៤៤នាក់ ដែលជាចំនួនមិនធ្លាប់មានកន្លងមក, ជាសះស្បើយ ២៥នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមុិញ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.