Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អំណោយសប្បុរសធម៌បានឧបត្ថម្ភដល់កងកម្លាំងប៉ូលីស កងរាជអាវុធហត្ថ ប្រជាការពារភូមិចំនួន១៦គោលដៅនៅក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប

ដោយ Pothe Thun
03/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ សកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន នឹងការកៀងគរថវិកាពីសមាជិកក្រុមការងារ ដើម្បីរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនកងកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិ ដែលកំពុងតែឈរជើងក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប។ លោក ប៊ឹប តារា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) និងក្រុមការងារបាននាំយកអំណោយទាំងនេះ សម្រាប់ចែកជូនដល់បងប្អូនកងកម្លាំងចំនួន ១៦គោលដៅ រួមមាន៖ ទឹកសុទ្ធ ៣២០យួរ ភេសជ្ជ: ១៦កេស ទឹកអាកុល ៣០លីត ម៉ាស់ ២៥០០ម៉ាស់ និងថវិកាចំនួន ១៣ម៉ឺនរៀល ហើយក្នុង១គោលដៅៗ ទទួលបាន៖ ទឹកសុទ្ធ ២០យួរ ភេសជ្ជ: ១កេស ទឹកអាកុល ២លីត ម៉ាស់ ១៥០ម៉ាស់ផងដែរ។ កម្មវិធីនេះប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ កងកម្លាំងប្រមាណជិត៥០នាក់ ស្ថិតនៅផ្សារលើធំថ្មី សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោក ប៊ឹប តារា ម្ចាស់ផ្ទះសំណាក់ (សម្រស់សៀមរាបអង្គរ) តំណាងឲ្យសមាជិកក្រុមការងារ បានលើកឡើងថា ចំពោះសកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន នឹងការកៀងគរថវិកាពីសមាជិកក្រុមការងារនាពេលនេះ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់បងប្អូនកងកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ ប្រជាការពារភូមិ ដែលកំពុងតែឈរជើងក្នុងតំបន់បិទខ្ទប់នៃក្រុងសៀមរាប ដោយមើលឃើញពីការលះបង់នៅកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងរយ:ពេលកន្លងមកនោះ នឹងតម្រូវការចាំបាច់របស់បងប្អូនកងកម្លាំងកំពុងឈរជើងតាមគោលដៅនីមួយៗ ខណ:ពេលដែលជំងឺកូវិដ.១៩ កំពុងរាតត្បាតដោយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីវិសាលភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍បន្ថែមទៀត។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខអនុវត្តទៅតាមវិធានការណ៏របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះ អាជ្ញាធរដែនដី មេភូមិ ចៅសង្កាត់ បានថ្លែងអំណរគុណដល់សប្បុរសជនម្ចាស់ផ្ទះសំណាក់និងក្រុមការងារ បាននាំយកអំណោយមកប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅក្នុងតំបន់បិទខ្ទប់នេះ ព្រោះយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ហើយក៏ត្រូវចេះសាមគ្គីគ្នា ដើម្បីជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់នឹងធ្វើការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សាឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អត្ថបទ និងរូបភាព៖ ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហគមន៍ខ្មែរឥស្លាមខេត្តសៀមរាប ជីករណ្តៅសម្រាប់ត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ 

សហគមន៍ខ្មែរឥស្លាមខេត្តសៀមរាប ជីករណ្តៅសម្រាប់ត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ 

អង្គការមនុស្សធម៌ផ្ដល់ផ្ទះជាច្រើងខ្នង ជូនពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប !

អង្គការមនុស្សធម៌ផ្ដល់ផ្ទះជាច្រើងខ្នង ជូនពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលវិបត្ដិកូវីដ-១៩ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប !

ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ចំនួន១៨នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

ខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ចំនួន១៨នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.