Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
02/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈគម្រោងកម្មវិធី ACCESS ដែលមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ត្រូវបានមន្ទីរកិច្ចការនារី ខេត្តសៀមរាប បានប្រគល់នូវអាល់កុលចំនួន ១០កេស ស្មើ ៩៩៩ដប ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

ក្នុងនាមអាជ្ញាធរខេត្តលោក ពិន ប្រាកដ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំង បង្កា និងទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប ស្របពេលដែរអាជ្ញាធរខេត្តកំពុងបន្តផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង/ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានីខេត្ត ដែលជួបនូវហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង/ស្រុក។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា អ្វីដែរយើងត្រូវចូលរួមទាំងអស់គ្នានោះ គឺជាការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង ព្រោះវាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ក្នុងពេល និងក្រោយពេលមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ជាមួយគ្នានោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តនូវវិធានការណ៍របស់រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ និង២ចូលរួមឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបជូនថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកទល់នឹងល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាបបានរកឃើញអ្នកមានជំងឺកូវីដ-១៩ សរុបចំនួន ១,២៦៩នាក់ ព្យាបាលបានជាសះស្បើយចំនួន ៤៨៣នាក់ ស្លាប់ ១៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧៧៣នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្ថាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែរ ស្រុកសូទ្រនិគម ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ ,លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាបស្ថានទូតអូស្ត្រាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលាតាមប្រព័ន្ធអនឡាញ

សង្គមស៊ីវិលនៅខេត្តសៀមរាប៖ ការទុកចិត្តលើខ្លួនឯង និងអ្នកដទៃជាមួយដោយការជួបប្រមូលផ្ដុំគ្នា ជាភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩

សង្គមស៊ីវិលនៅខេត្តសៀមរាប៖ ការទុកចិត្តលើខ្លួនឯង និងអ្នកដទៃជាមួយដោយការជួបប្រមូលផ្ដុំគ្នា ជាភ្នាក់ងារចម្លងខ្ពស់នៃជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.