ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា
ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា JICA ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំសិក្ខាសាលាមួយ ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម នៅសណ្ឋាគាររ៉ូយ៉ាល់ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នោះ ជូនដល់មន្ត្រីរាជការជាង ៨០ នាក់ មកពីអង្គភាពរដ្ឋាករទឹកស្វយ័តបាត់ដំបង , កំពង់ចាម , កំពង់ធំ , ...