Saturday, June 3, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

ដោយ Pothe Thun
28/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា JICA ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំសិក្ខាសាលាមួយ ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម នៅសណ្ឋាគាររ៉ូយ៉ាល់ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នោះ ជូនដល់មន្ត្រីរាជការជាង ៨០ នាក់ មកពីអង្គភាពរដ្ឋាករទឹកស្វយ័តបាត់ដំបង , កំពង់ចាម , កំពង់ធំ , កំពត , ពោធិសាត់ , ស្វាយរៀង និងអង្គភាពរដ្ឋាករទឹកស្វ័យតព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ។

គោលបំណងនៃសិក្ខាសាលានេះ ដើម្បីចែករំលែកបទពិសោធន៍ដែលជាធាតុចូលបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំបែបបទបញ្ជីស្នាមគណនេយ្យឱ្យបានពេញលេញទៅក្នុងប្រព័ន្ឋ (SUMS) ឱ្យក្លាយជាប្រព័ន្ឋមួយដែលមានបទដ្ឋានគំរូសម្រាប់វិស័យទឹកស្អាតទូទាំងប្រទេស ពិសេសដើម្បីបញ្ចប់ការងារបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ឋគ្រប់គ្រងអាជីវកម្មទឹកស្អាត ដែលបានរៀបតម្លើងក្នុងគម្រោងបណ្តុះបណ្តាលធនធានមនុស្សរបស់ទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ជំហាន ទី៣ កន្លងមក និង ឈានទៅដាក់ឱ្យប្រើប្រាស់ពេញលេញសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ រួមមានអង្គភាពរដ្ឋាករទឹកស្វ័យតបាត់ដំបង , កំពង់ចាម , កំពង់ធំ , កំពត , ពោធិសាត់ , ស្វាយរៀង និងអង្គភាពរដ្ឋាករទឹកស្វយ័តព្រះសីហនុ។

លោក KOKI AZUMA ប្រធានទីប្រឹក្សាគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងនិងដឹកនាំវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា ជំហានទី៤ នៃ JICA មានប្រសាសន៍ថា JICA បានអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសទឹកស្អាតនៅក្នុងប្រទេសកម្ពុជារយៈពេល១៥ឆ្នាំមកហើយ ហើយគម្រោងបច្ចុប្បន្ន គឺជំហានទី៤ ដែលគោលដៅប្តូរពីរដ្ឋាករទឹកសាធារណៈមកអគ្គនាយកដ្ឋានទឹកស្អាត ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ដើម្បីពង្រឹងសមត្ថភាពដឹកនាំរបស់អគ្គនាយកដ្ឋានទឹកស្អាត រាប់ទាំងការបើកវគ្គបណ្តុះបណ្តាល ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ឋគ្រប់គ្រង ផែនការប្រចាំឆ្នាំ របាយការណ៍ស្តីពីវិស័យទឹកស្អាតនៅទីប្រជុំជន ជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានសម្តែងភាពជឿជាក់ថា សិក្ខាកាមដែលមកពីអង្គភាពរដ្ឋាករទឹកសាធារណៈទាំងអស់ នឹងយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះទៅរៀបចំទម្រង់បែបបទគណនីរៀបចំតារាងគណនារំលស់ អចលនទ្រព្យ និងគណនាពន្ឋដារ តាមអង្គភាពរៀងៗខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសចំពោះអង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧អង្គភាព ដែលកំពុងប្រើប្រាស់ប្រព័ន្ឋ SUMS នេះ ត្រូវរៀបចំការងារនេះឱ្យបានរួចរាល់ និងស្នើឱ្យក្រុមការងារនៃនាយកដ្ឋានផែនការនិងគ្រប់គ្រងទិន្នន័យ គ្រូបង្គោលនៃអង្គភាពរដ្ឋាករទឹកសៀមរាប អ្នកជំនាញការJICA សហការគ្នាចុះទៅធ្វើការពិនិត្យផ្ទៀងផ្ទាត់កែសុម្រួលឱ្យបានត្រឹមត្រូវ ដើម្បីឈានទៅដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងអាជិវកម្មទឹកស្អាតពេញលេញ ។

ឯកឧត្តម អ៊ុ សុថា បានណែនាំដល់អង្គភាពរដ្ឋាករទឹកទាំង៧ ត្រូវប្រើប្រាស់ប្រព័ន្ឋគ្រប់គ្រងអាជីវកម្មនេះតែមួយគត់ ហាមប្រើប្រាស់ប្រព័ន្ឋផ្សេងៗចាស់ពីមុន ដើម្បីធានាឱ្យការគ្រប់គ្រងអាជីវកម្មរបស់អង្គភាពរដ្ឋាករទឹកទាំងអស់ មានបទដ្ឋានគណនេយ្យជាតិ គឺ ប្រព័ន្ឋហិរញ្ញវត្ថុស្តង់ដារអន្តរជាតិនៃកម្ពុជា ដែលមានកម្រិតវិជ្ជាជីវៈខ្ពស់ ដូចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអអ្គភាពរដ្ឋាករទឹកស្វយ័តសៀមរាបដែរ។

សូមបញ្ជាក់ថា JICA បានអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសទឹកស្អាតនៅក្នុងប្រទេសកម្ពុជារយៈពេល១៥ឆ្នាំមកហើយ ដែលដំណាក់កាលទីមួយចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៦ ផ្តល់ជំនួយនូវផ្នែកបច្ចេកទេសដល់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ , ជំហានទី២ ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១ ពង្រីកទំហំការងារពី PPWSA ទៅដល់រដ្ឋាករទឹកសាធារណៈទាំង៨ និងដំណាក់កាលទី៣ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ បន្តជួយទៅដល់រដ្ឋាករទឹកសាធារណៈទាំងនេះ ដោយមិនផ្តោតទៅលើបញ្ហាបច្ចេកទេសតែមួយមុខទេ គឺជួយដល់ជំនាញគ្រប់គ្រងផងដែររាប់បញ្ចូលទាំងការគ្រប់គ្រងហិរញ្ញវត្ថុ អង្គភាព និងធនធានមនុស្ស ៕

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្តសៀមរាបឧស្សាហកម្មនិងសិប្បកម្
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនយុវជន៣នាក់ទៅមណ្ឌលអប់រំកែប្រែខេត្តសៀមរាបពាក់ព័ន្ធនិងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនយុវជន៣នាក់ទៅមណ្ឌលអប់រំកែប្រែខេត្តសៀមរាបពាក់ព័ន្ធនិងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    101 shares
    Share 40 Tweet 25

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.