Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

ដោយ Pothe Thun
28/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខhttps://www.youtube.com/watch?v=WjkoqMfiYNo

ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប បានស្នើឲ្យអ្នកពាក់ព័ន្ធបំរើសេវាសុខាភិបាលក៍ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងអង្គការដៃគូពាក់ព័ន្ឋទាំងអស់បន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីឱ្យខេត្តឈានទៅសំរេចជោគជ័យ ស្របតាមចក្ខុ វិស័យនៃការអភិវឌ្ឈន៏វិស៍យសុខាភិបាល ការអភិវឌ្ឈន៏សមត្ថភាពស្ថាប័ន និងការអភិវឌ្ឈន៏ធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្តល់សេវាសុខាភិបាល ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ពិន ប្រាកដ បាន ថ្លែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំខេត្ត និង មន្ត្រីរាជការទាំងអស់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូរអភិវឌ្ឈន៍ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសម្រេចបាននូវស្នាដៃជាច្រើនក្នុងឆ្នាំ២០១៩កន្លងមកនេះ និងបានចាត់ទុកសកម្មភាពល្អប្រសើរនេះថាជាឱកាសដ៍មានសារៈសំខាន់បំផុតសម្រាប់ការលើកកំពស់វិស័យសុខាភិបាល សម្រាប់អ្នកព័ន្ធនានាដើម្បីរួមគ្នាត្រួតពិនិត្យវាយតម្លៃលើសមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងបណ្ដាសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំកន្លងមក ព្រមទាំងបានពិនិត្យមើលនូវចំណុចខ្វះខាត និងបញ្ហាប្រឈមនានាសម្រាប់អនុវត្តឆ្នាំខាងមុខទៀត។ ជាក់ស្ដែង ផ្អែកតាមរបាយការណ៍លទ្ធផលនៃអង្គសន្និបាតដែលលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកជម្រាបជូនអម្បាញម៉ិញនេះ កត់សម្គាល់ឃើញថា បានឆ្លុះបញ្ចាំងពីលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០១៩កន្លងមក និងបានវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាលដែលបានបំពេញតួនាទីភារកិច្ចក្នុងការពិនិត្យពិគ្រោះយោបល់ ថែទាំ និងព្យាបាលជម្ងឺជូនបងប្អូនប្រជាជន ដោយការគោរពយ៉ាងខ្ជាប់ខ្ជួនតាមក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ពិសេសការផ្តល់កិច្ចសហការល្អពីគ្រប់អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ស្ថាប័ន ពាក់ព័ន្ធ។

លោក អភិបាលរងខេត្ត បានផ្តល់ជាអនុសាសន៍ថា៖ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរមន្ទីរសុខាភិបាលក៍ដូចជាងង្គភាពស្ថាប័ននានា ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ២០១៩ និងអនុវត្តឱ្យមានប្រសិទ្ឋភាពទិសដៅឆ្នាំ ២០២០ ដែលអង្គសន្និបាតបានដាក់ចេញ។បង្កើតឲ្យមានបរិយាកាសសាមគ្គីភាពផ្ទៃក្នុង ចំណោមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចែករំលែក បទពិសោធន៌ ប្រគល់ភារកិច្ចជូនមន្រ្តីរាជការតាមជំនាញសមត្ថភាព ។ពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលមន្រ្តីរាជការថ្នាក់ក្រោម ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ឋិភាព សក្តិសិទ្ធិភាព។ពង្រឹងការអនុវត្ដន៍ក្រមសីលធម៌វិជជីវៈរបស់មន្រ្តីរាជការសុខាភិបាល ពិសេសមន្ត្រីបុគ្គលិកផ្ដល់សវាសុខភាពផ្ទាល់ តាមរយៈការអភិបាលកិច្ចល្អ។ពង្រឹងភាពជាដៃគូរជាមួយសហគមន៍អន្ដរជាតិ លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងលើកស្ទួយភាពជាដៃគូ រវាងវិស័យសាធារណៈ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។បន្តពង្រឹងការសម្របសម្រួលជាមួយដៃគូរមិនមែនរដ្ឋាភិបាល នូវកិច្ចការងារដែលជាកាតព្វកិច្ចក្នុងការផ្តល់សេវាសុខភាពមានគុណភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៏នូវផែនការប្រតិបត្តិប្រចាំឆ្នាំ។
សូមជំរាបថា៖ដោយបានការចូលរួមឧបត្ថម្ភពីបណ្តាអង្គការដៃគូរវិស័យសុខាភិបាល និងថវិកាជាតិ តាមរយៈការធ្វើផែនការប្រចាំឆ្នាំ មន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ឋផលការងារសុខាភិបាលឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់ខ្លួនរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០ ដើម្បីពិនិត្យតាមដានលទ្ឋផលការងាររបស់ខ្លួនដែលបានអនុវត្តរយៈពេលមួយឆ្នាំ២០១៩កន្លងនិងកំណត់នូវគោលដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ ព្រមទាំងបន្តស្វែងរកនូវការងារអាទិភាពបន្ថែមទៀតក្នុងការផ្តល់សេវា ថែទាំ ព្យាបាល បង្ការ ការអប់រំសុខភាព អនាម័យនិងបញ្ហានានាដែលបានប្រឈម ដើម្បីស្វែងរកនូវធាតុចូលថ្មីៗសម្រាប់ទិសដៅបន្តនៅឆ្នាំខាងមុខទៀត។អង្គសន្នីបាត បានប្រារព្ឋពិធីបិទ នារសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០ ក្រោមអធិបតីភាពភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី លោក ពិន ប្រាកដ អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុមប្រឹក្សា ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីសុខាភិបាល មន្ទីរពេទ្យបង្អែកតាមបណ្តាស្រុក អង្គការដៃគូជាតិ អន្តរជាតិ សរុបចំនួនជិត៤០០នាក់ ។
អត្ថបទ និងរូបភាព: លោក យូ វង្ស

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនយុវជន៣នាក់ទៅមណ្ឌលអប់រំកែប្រែខេត្តសៀមរាបពាក់ព័ន្ធនិងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនយុវជន៣នាក់ទៅមណ្ឌលអប់រំកែប្រែខេត្តសៀមរាបពាក់ព័ន្ធនិងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឧបករណ៍ហាត់ប្រាណជាច្រើនមុខ ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ឧបករណ៍ហាត់ប្រាណជាច្រើនមុខ ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.