Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឧបករណ៍ហាត់ប្រាណជាច្រើនមុខ ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ដោយ Pothe Thun
28/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
329
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឧបករណ៍ហាត់ប្រាណជាច្រើនមុខ ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ

ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស ចំនួន ១០គ្រឿង ជាអំណោយរបស់យក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលបានបំពាក់នៅសួនកម្សាន្តមុខព្រះរាជដំណាក់ក្រុងសៀមរាប សម្រាប់ដាក់ ជូន សាធារណ ជនប្រើប្រាស់នោះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។

លោក រស់ សោភា តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា មានប្រសាសន៍ថា ការនាំយកឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀសនាថ្ងៃនេះ គឺជាសកម្មភាពចម្បងមួយ នៃគម្រោងជាសាកលរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមឈ្មោះថា សុខុមាលភាពល្អ ក៏ដូចជាដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈជំរុញប្រជាសហគមន៍មូលដ្ឋានធ្វើលំហាត់ប្រាណ ដើម្បីថែទាំសុខភាពប្រចាំថ្ងៃ និងបញ្ជៀសឱកាសសេពគ្រឿងញៀន ហើយក្រុមហ៊ុនរំពឹងថា ឧបករណ៍ហាត់ប្រាណនេះ នឹងជួយឲ្យពួកគាត់ធ្វើលំហាត់ប្រាណបានយ៉ាងត្រឹមត្រូវ តាមក្បួនជារៀងរាល់ថ្ងៃ ក៏ដូចជាកាត់បន្ថយការចំណាយលើការហាត់ប្រាណ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលបានជួយឧបត្ថម្ភនូវឧបករណ៍ហាត់ប្រាណជាសាធារណៈនាពេលនេះ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ព្រោះថា ការហាត់ប្រាណនេះ បានជួយដល់សុខភាពដល់ទៅ០៨ចំណុច គឺ១. កាត់បន្ថយជំងឺ បេះដូង និងសួត , ២. កាត់បន្ថយការប្រឈមនឹងការស្លាប់ , ៣. បង្កើនអាយុដល់ទៅ០៣ឆ្នាំ បើធៀបទៅនឹងអ្នកដែលមិនបានហាត់ប្រាណជាប្រចាំ , ៤. ធ្វើឲ្យចង្វាក់បេះដូងមានដំណើរការល្អ , ៥. កាត់បន្ថយជាតិស្ករក្នុងរាយកាយ , ៦. ធ្វើឲ្យមានអារម្មណ៍ល្អ , ៧. ធ្វើឲ្យយើងគេងបានលក់ស្រួល និង ៨. ធ្វើឲ្យខួរក្បាលយើង ឆ្លាតវាងវៃ ជាពិសេស គឺជាចំណែកមួយនៃការកាត់បន្ថយពេលវេលាដែលឥតប្រយោជន៍ និង ប្រព្រឹត្តអំពើអបាយមុខទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមថា ឧបករណ៍ហាត់ប្រាណត្រូវបានបំពាក់នៅសួនសាធារណៈ ហើយវាក៏ក្លាយទៅជាសម្បត្តិ សាធារណៈផងដែរ ប៉ុន្តែសូមឲ្យយើងទាំងអស់គ្នាត្រូវរួមគ្នាបណ្ដុះគំនិតស្រឡាញ់ទ្រព្យសម្បត្តិសាធារណៈ ព្រោះវាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់អ្នកណាម្នាក់ឡើយ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមទាំងអស់គ្នា ថែរក្សា ការពារសម្បត្តិសាធារណៈនេះ ឲ្យបានស្ថិតនៅគង់វង្សយូរអង្វែង និង ជួយចែករំលែកឲ្យប្រជាពលរដ្ឋយើង បានប្រើប្រាស់ដើម្បីសុខភាពគ្រប់ៗគ្នា ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបភាព ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត

គណៈកម្មការចម្រុះខេត្តចុះធ្វើការពង្រីកផ្លូវក្នុងក្រុង

គណៈកម្មការចម្រុះខេត្តចុះធ្វើការពង្រីកផ្លូវក្នុងក្រុង

សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

មន្ត្រីសង្ឃជាន់ខ្ពស់ និងអាជ្ញាធរក្នុងខេត្តសៀមរាប អញ្ជើញសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.