អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប អាចមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យឯកសារការវិនិច្ឆ័យក្បាលដីរបស់ខ្លួន ស្ថិតនៅក្នុងបរិវេណវត្តពើងព្រួត ដែលមានរយៈពេលសរុប១៥ថ្ងៃគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។ មានប្រសាសន៍ក្នុងពិធីបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនៅពេលនោះ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ...