សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើដល់ឯកអគ្គរដ្ឋទូតបង់ក្លាដេសធ្វើកិច្ចសហការជាមួយស្ថាប័ននានារបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យរឹងមាំឡើង
ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តម ណាហ្សមុល កាវនិន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង ...